ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម YANG CHUNLEI ស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនផ្នែកល្បែងអនឡាញ និងឆបោកតាមប្រព័ន្ធអុីនធេីណេត
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានជួបប្រជុំពិភាក្សាការងារស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនផ្នែកល្បែងអនឡាញ និងឆបោកតាមប្រព័ន្ធអុីនធេីណេត ជាមួយ ឯកឧត្តម YANG CHUNLEI អគ្គលេខាធិការរង គណៈកម្មាការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការកណ្តាលគណបក្សកុំម្មុយនីស្តចិន ព្រមទាំងសហការី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕
Post a Comment