ទីបំផុតជនបង្កគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បានចូលសារភាពហើយ នៅស្នងការនគរបាលរាជធានីភ្នំពេញ

 



អ្នកបើករថយន្ដ Jeep បុកបុរសម្នាក់ ដែលជាកីឡាករជម្រើសជាតិស្លាប់ភ្លាមៗនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានចូលសារភាពហើយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ 


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា អ្នកបើករថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ ព្រឹក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ហើយកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។


គួររំលឹកថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឲ្យ បានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤៕

ដើម្បីទទួលព័ត៌មានសំខាន់ៗ 💯👍 សូមចុច Join channel Telegram . https://t.me/chrtvonline 


ដើម្បីចូលរួម ផ្សព្វផ្សាយព័ត៌មាន នៃបណ្តុំអង្គភាព ទូទាំង២៥ខេត្ត/រាជធានី សូមចុច Join channel Telegram 

https://t.me/+H0S010ecMsIxNjE1


ដើម្បីចូលរួមតាមដាន ផេកផ្លូវការរបស់អង្គភាព Facebook page CHR TV online






Powered by Blogger.