បន្ទាប់ពីក្រសួងព័ត៌មាន ចាត់មេធាវីពីររូប ដើម្បីការពារក្តីជូនលោក ចាងហ្វាង CNM ក្រោយសមត្ថកិច្ចចាប់ខ្លួន នៅពេលនេះ ត្រូវបានត្រឡប់ មកផ្ទះវិញហើយ វគ្គ៤

 


នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មាន បានចាត់តាំងមេធាវីចំនួនពីររូប ដើម្បីការពារក្តីជូនលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News នៅពេលនេះ ត្រូវបានត្រឡប់មកផ្ទះវិញហើយ 

លិខិតការពារក្តីនេះធ្វើឡើងក្រោយលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នៅរាជធានីភ្នំពេញ ។

កាលចាប់ខ្លួនលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News គឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបជាមួយលោកនាយកក្រុមហ៊ុន លី ឈួង តាមការណាត់ ដើម្បីសុំការបំភ្លឺព័ត៌មាន ជុំវិញឯកសារ សាច់ប្រាក់ពុករលួយ ពាក់ព័ន្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត»នេះបើយោង តាមសម្លេងបែកធ្លាយដែលលោកនាយកក្រុមហ៊ុន លី ឈួង បានសន្ទនាជាមួយលោកនួនមេសា។


តែទោះបីយ៉ាងណាក្តីក្រសួងព័ត៌មាន ក៏មិនឈរមើលនិងភ្នែកដែរ ឯកឧត្តមសុខប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់តាំងមេធាវីចំនួនពីររូបដើម្បីការពារក្តីតាមផ្លូវច្បាប់ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន ជម្រាបជូនទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ។


នៅថ្ងៃទី 14 ខែធ្នូឆ្នាំ 2023 ដោយការជួយជ្រោមជ្រែង ពីឯកឧត្តម សុខ ប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាន និងសហការជាមួយមេធាវីដែលមានបទពិសោធន៍នៅក្រសួងព័ត៌មានផ្ទាល់ ចាងហ្វាងការផ្សាយ CNM ត្រូវបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព 



តែអ្វីដែលជាចម្ងល់របស់អង្គភាពអ្នកសារព័ត៌មានយើង ក៏ដូចជាមហាជននិងអង្គការសង្គមស៊ីវិល កំពុងមានការងឿងឆ្ងល់បន្ទាប់ពីលោកចាងហ្វាង បានចេញពីកន្លែងលំហែព្រៃសមក បែរជាស្នើសុំឲ្យអង្គភាពដែលបានផ្សព្វផ្សាយទាំងអស់លុបរូបភាពនិងអត្ថបទចោលទៅវិញ អង្គភាពអ្នកសារព័ត៌មានយើងមានសំណួរសួរថាតើដូចម្ដេចទៅដែលហៅថា សារព័ត៌មាន វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មានយោងលើឯកសារនិងបទសម្ភាសន៍ត្រឹមត្រូវហេតុអ្វីបានជាត្រូវលុបចោលទៅវិញ។


ដោយឡែកបើរឿងនោះមិនមែនជារឿងពិត ហេតុអ្វីពេលដែលទៅដល់កន្លែងណាត់ជួប ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអគ្គស្នងការនគរបាលជាតិធ្វើអ្វី? បើយោងតាមសំឡេងបែកធ្លាយជាច្រើនដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាន គឺខុសពីអ្វីដែលលោកចាងហ្វាងកំពុងតែបកស្រាយ នៅថ្ងៃទី 14 ខែធ្នូឆ្នាំ 2023


បើជារឿងមិនពិតហេតុអ្វីបានជាប្រធានសមាគមមួយចំនួនខមិនតាមតេឡេក្រាមមកអង្គភាពអ្នកសារព័ត៌មានយើងដោយបញ្ជាក់យ៉ាងខ្លីៗថារឿងនេះសុំទុកសិនដើម្បីដោះស្រាយដោយសន្តិវិធី។


បើជារឿងមិនពិតហេតុអ្វីបានជាអង្គភាពអ្នកសារព័ត៌មានផ្សាយយ៉ាងព្រោងព្រាតបន្ទាប់មក មានបុគ្គលម្នាក់ស្នើសុំឲ្យបិទជាបន្តបន្ទាប់ ទោះបីអង្គភាពទាំងអស់នោះត្រូវបានគេស្នើឱ្យលុបអត្តបទ និងសំឡេងសន្ទនាចោលក្តី តែទោះយ៉ាងណាក៏ស្ថិតនៅក្នុងដៃអង្គភាពអ្នកសារព័ត៌មានយើងបានថតទុករួចជាស្រេច។









តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងពិតជាសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានដែលបានយកចិត្តទុកដាក់ក្នុងការរកយុត្តិធម៌ជូនអង្គភាពអ្នកសារព័ត៌មាន ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.