ចាងហ្វាង CNM ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ វគ្គ១
ផ្សាយចេញនភថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣
បន្ទាប់ពី បានឃើញ បណ្តាលអង្គភាព គេហទំព័រ និង សមាគមមួយចំនួន បានផ្សព្វផ្សាយ ព័ត៌មាន ពីការចាប់ខ្លួនលោកនួនមេសាចាងហ្វាងគេហទំព័រ CNM នៅថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដោយមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់ថាជាបទល្មើសអ្វី?
ដោយសារមានអង្គភាពខ្លះបានបញ្ជាក់ថាពីបទកំហែងយក ដោយមានអង្គភាពខ្លះបានបញ្ជាក់ថា ទៅជួបម្ចាស់ក្រុមហ៊ុនដ៏ធំមួយក្នុងការស្រាយបំភ្លឺរឿងមួយចំនួនដែលមិនប្រក្រតី។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានឃើញទិដ្ឋភាពក្រុមការងារបងប្អូនអ្នកសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយ ករណីចាប់ខ្លួនរបស់ ចាងហ្វាង CNM និងបច្ចុប្បន្នភាពឱ្យលោកនួនមេសា សម្រាកនៅអគ្គស្នងការនគរបាលជាតិ ជាបណ្ដោះអាសន្ន ហើយនៅថ្ងៃទី ៧នេះផងដែរនឹងត្រូវបញ្ជូនទៅតុលាការ ។
សេចក្តីសន្និដ្ឋាន របស់អង្គភាព សារព័ត៌មានយើង-លោកនួនមេសាចាងហ្វាង cnm មិនទាន់បានផ្សព្វផ្សាយព័ត៌មានជាសាធារណៈហេតុអ្វីចាំបាច់ ទៅជួបក្រុមហ៊ុនដ៏ធំមួយនោះធ្វើអ្វី?
ក្នុងនាមអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រុមសីលធម៌និងសុជីវធម៌ បើទទួលប្រភពមិនច្បាស់លាស់ បើខ្លួនយល់ថាមិនប្រក្រតី មានលេខក្រុមហ៊ុនដ៏ធំមួយនោះហើយហេតុអ្វីមិនសុំធ្វើបទសម្ភាសន៍តាមទូរសព្ទ ចាំបាច់ទៅជួបធ្វើអ្វី? នៅចំណុចនេះគឺជាចំណុច ដែលអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសន្និដ្ឋានបាន ហើយមានតែលោកចាងហ្វាង CNM ម្នាក់គត់ដែលអាចបកស្រាយនូវចំណុចនេះបាន។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី លោកនួនមេសា បានទេ ដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង
ហើយតាមការសន្និដ្ឋានរបស់អង្គភាពអ្នកសារព័ត៌មានយើង គឺបានផ្ដោតចំណុចមួយគត់ មានតែបទល្មើសជាក់ស្ដែងតែប៉ុណ្ណោះ ដែលអាចឲ្យមន្ត្រីមានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ដោយមិនចាំបាច់មានដីកាពីតុលាការ គ្រាន់តែរាយការណ៍ទៅព្រះរាជអាជ្ញានិងទទួលការចាត់ចែង នៅចំណុចនេះដែលអង្គភាពអ្នកសារព័ត៌មានយើង នៅតែមិនទាន់អស់ចិត្តនៃការចាប់ខ្លួនលោក នួនមេសា ដោយសារពុំទាន់ដឹងមូលហេតុច្បាស់លាស់ ហើយអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធបានទេ ដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា តុលាការសាលាដំបូងរាជធានីភ្នំពេញ និងកាត់ក្តី តាមច្បាប់ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម កើតរិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងផ្ដល់យុត្តិធម៌ជូនអង្គភាព CNM វិញជាមិនខាន។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអធិបតីបានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកសារព័ត៌មានគឺជាអំណាចទី ៤ ........
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុកបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន អរគុណសន្តិភាពសូមអរគុណ។
Post a Comment