មន្ត្រីជាន់ខ្ពស់ៈ ក្រសួងកំពុងធ្វើកិច្ចការងារ លើករណី មន្ត្រីប្តឹងរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ វគ្គ៤
បន្ទាយមានជ័យ÷មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់សារព័ត៌មានអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន ធីវី យើងនៅព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ ២០២៣
នេះ ក្រុមការងារប្រតិភូ ក្រសួងដែនដី ចុះអធិការកិច្ច ស្ថានភាពមន្ត្រី និងការងាររបស់ប្រធានន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅពេលនេះកំពុងជួបដើមបណ្តឹងម្នាក់ម្តងៗ ដើម្បីសាកសួរព័ត៌មានពិត អំពីដើមហេតុ និងភាពមិនប្រក្រតីរបស់ប្រធានមន្ទីរ លោកអាង ណារិទ្ធ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ មានមន្ត្រីចំនួន ៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ ៤១រូបនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យបានប្តឹង ដកលោក អាង ណារឹទ្ធ ចេញពីតំណែងជាប្រធានមន្ទីររបស់ខ្លួន ដោយលោកប្រធានមន្ទីររូបនេះ ធ្វើឲ្យមន្ត្រី ជួបការលំបាកក្នុងការអនវត្តន៏ការងារ៖
“ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមឱវាទ ទាំងអស់ និងអែបអប សំដែងជាមួយអ្នកធំ ។ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ, កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ, មានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី និងប្រព្រឹត្តិអំពើពុករលួយជាដើម”។
Post a Comment