លោកអធិការរងក្រុងច្បារមនកំពុងរងការចោទប្រកាន់ថាដោះលែងជនសង្ស័យ យោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះផៃយន្ត វគ្គ១

 


បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការស្នើសុំពីជនរងគ្រោះដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងរឿងក្មេងទំនើងមួយក្រុមព្រួតគ្នាវ៉ៃជនរងគ្រោះឲ្យមានរបួសក្បាលដេរ 33 ផ្នេរទីតាំងកើតហេតុនៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។



បន្ទាប់ពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅក្រុងច្បារមនលោក សំអាង ផានីអធិការរងក្រុងច្បារមនដែលមានលេខទូរសព្ទ 087888886 ជាអ្នកទទួលសំណុំរឿងទាក់ទិនទៅនឹងការប្រើអំពើហិង្សា តាមវ៉ៃជនរងគ្រោះដល់ផ្ទះ នៅច្បាប់ព្រហ្មទណ្ឌ 


បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរងក្រុងច្បារមនបានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន 4 នាក់ នឹងបានខលប្រាប់ជនរងគ្រោះថាបានចាប់បានជនបង្កចំនួន 4 នាក់ហើយ ហើយឲ្យជនរងគ្រោះទៅជួបនូវអធិការរងក្រុងច្បារមន ។






បើយោងតាមបទសម្ភាសន៍អង្គភាពអ្នកសារព័ត៌មានយើងជាមួយជនរងគ្រោះឈ្មោះផៃ យន្ត បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីគាត់ទៅដល់អធិការដ្ឋានក្រុងច្បារមន ស្រាប់តែលោក សំអាង ផានីអធិការរងឲ្យផ្តិតមេដៃនៅលើក្រដាសសមួយដោយបញ្ជាក់ប្រាប់ថាដកពាក្យបណ្ដឹង នៅក្នុងនោះលោកអធិការរងក្រុងច្បារមនបានដោះលែង ជនបង្កទាំងបួនរូបនោះរួចទៅហើយ។ 



ករណីការប្រើអំពើហិង្សាទៅលើជនរងគ្រោះនេះបានបញ្ជាក់យ៉ាងច្បាស់ថាលោកអធិការរងក្រុងច្បារមនមិនបានបញ្ជូនសំណុំរឿងទៅថ្នាក់ដឹកនាំរបស់ខ្លួននោះទេ គឺមានន័យថាចាប់ស្ងាត់ៗហើយក៏លែងស្ងាត់ៗ លោកអធិការរងក្រុងច្បារមនកំពុងតែល្មើសនៅបទបញ្ជាផ្ទៃក្នុង006 របស់អគ្គស្នងការនគរបាលជាតិ និងល្មើសហ្នឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោក សំអាង ផានីអធិការរងក្រុងច្បារមន តាមប្រព័ន្ធតេឡេក្រាមដែលមានលេខ 087 888886 តែលោកមិនបានទទួលនោះទេ។




អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំទៅលោកឧត្តមសេនីយ៍ទោ សម សាមួន.ស្នងការនគរបាលខេត្តកំពង់ស្ពឺចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទដែលមិនគោរពតួនាទីក្នុងនាមជាមន្ត្រី ដែលបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែង ដោយក្តីអនុគ្រោះ។


 អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.