អ្នកសារព័ត៌មានម្នាក់ត្រូវគេចាប់ចងនិងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ទាំងកណ្ដាលយប់ នៅស្រុកជើងព្រៃ!វគ្គ១
(កំពង់ចាម)៖ មហាជនបានសម្ដែង ការហួសចិត្ត និងតក់ស្លត់ជាខ្លាំង ចំពោះមនុស្ស១ក្រុម គ្នា២ទៅ៣នាក់!។
ដែលបានចាប់លោក អ៊ឹម ហាច”ហៅជាងហាចជាងហួយ”ចងដៃចងជើង រួចវាយតប់ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ នៅលើដងផ្លូវបែកភក់ ទាំងកណ្ដាលយប់។
ដោយចោទប្រកាន់ថា លោក អ៊ឹម ហាច«រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»។
ហេតុការណ៍នេះ បានកើតឡើង នៅចិញ្ចើមផ្លូវជាតិលេខ៦ មុខក្លោងទ្វារ”វត្តសុគន្ធារាម”ស្ថិតនៅភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនរងគ្រោះដែលរងការធ្វើ ទារុណកម្មឈ្មោះ អ៊ឹម ហាច ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
រីឯជនសង្ស័យឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក ពេលនេះសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមសេចក្តីរាយការណ៍នៅមុនពេលកើតហេតុ នារសៀលថ្ងៃទី០២.១២.២០២៣ លោក អ៊ឹម ហាច បានទៅឡាយផ្ទាល់ អំពីរ៉ឺម៉កដឹកឈើ នៅកន្លែងកើតហេតុ..!។
ភ្លាមនោះ ក៏មានអ្នកសម្របសម្រួល សុំឱ្យលុបការឡាយផ្ទាល់ផងដែរ ប៉ុន្តែលោក អ៊ឹម ហាច មិនព្រមលុបតាមសំណើរឡើយ ដោយរូបគាត់បានមកផ្ទះវិញ!។
មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកស្គាល់គ្នា បបួលលោក អ៊ឹម ហាច ទៅផឹកស៊ីក្បែរកន្លែងកើតហេតុ
លុះដល់ពេលកើតហេតុ លោក អ៊ឹម ហាច បានជិៈម៉ូតូចេញពីកន្លែងផឹកស៊ីដើម្បីវិលត្រឡប់មកផ្ទះរបស់ខ្លួន!។
ប៉ុន្តែដោយមិនអស់ចិត្តលោក អ៊ឹម ហាច ក៏បានជិៈម៉ូតូឆ្វែលទៅមើលកន្លែងរ៉ឺម៉កដឹកឈើ ដែលខ្លួនបានថតឡាយកាលពីរសៀល។
ទន្ទឹមនិងនោះ ស្រាប់តែលេចមុខឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក២ទៅ៣នាក់ទៀត។មកស្ទាក់វ៉ៃ និងធាក់ម៉ូតូលោក អ៊ឹម ហាច បណ្ដាលឱ្យដួលលើផ្លូវលំ ហើយពួកគេស្រែកថា«ជាងហាច ជាងហួយ រំលោភចូលលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»។មិនតែប៉ុណ្ណោះឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក បានចាប់លោក អ៊ឹម ហាច ចងដៃចងជើងអូស ននៀលភក់មកក្បែរចិញ្ចើមផ្លូវជាតិលេខ៦ មើលទៅគួរឱ្យសង្វេគនិងខ្លោចផ្សារបំផុត
មិនតែប៉ុណ្ណោះពួកគេបាន នាំគ្នាវាយតប់លោក អ៊ឹម ហាច ទាំងដៃជើងជាប់ចំណង និងថតបង្ហោះហ្វេសប៊ុក ដោយចោទថា លោក អ៊ឹម ហាច រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ ទាំងកណ្ដាលយប់!។
ទាក់ទិនករណីនេះនៅរសៀលថ្ងៃទី០៣.១២.២០២៣«អង្គភាពអ្នកសារព័ត៌មាន បានព្យាយាមសុំការបញ្ជាក់ពីលោក នួន ម៉េងហួរ អធិការស្រុកជើងព្រៃ ប៉ុន្តែលោកបានបដិសេធ មិនបកស្រាយឡើយ!។
យ៉ាងណាក៏ដោយ លោកស្រី ខេង សុខជា ត្រូវជាប្រពន្ធរបស់លោក អ៊ឹម ហាច បានអះអាងថាៈ ប្ដីរបស់ខ្លួនបានរងភាពអយុត្តិធម៌បំផុត!។
ព្រោះត្រូវគេលាបពណ៌ ទម្លាក់កំហុសដើម្បីធ្វើទារុណកម្ម យ៉ាងឃោឃៅ ដោយពួកគេខឹងប្ដីគាត់ ថតឡាយបទល្មើសព្រៃឈើ បណ្ដាលឱ្យខាតប្រយោជន៍គេ។
តើវាំងននខ្មៅនៅពីក្រោយរឿងការចាប់អ្នកសារព័ត៌មានធ្វើទារុណកម្មនេះ តើក្រសួងមហាផ្ទៃមានចំណាត់ការយ៉ាងណាវិញ។
-ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃគឺរំលោភ សិទ្ធិមនុស្ស ហើយសូមបញ្ជាក់ផងដែរថានេះមិនមែនជាសម័យប៉ុលពតនោះទេ។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចទទួលយកបានទេចំពោះការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ លោកនួនម៉េងហួរអធិការស្រុកជើងព្រៃ សូមផ្ដល់វត្ថុតាងនិងការចោទប្រកាន់ឲ្យបានច្បាស់លាស់ចំពោះជនដើមបណ្ដឹង តែធ្វើទារុណកម្មមកលើអ្នកសារព័ត៌មានហើយ បែរជាចោទប្រកាន់នៅបទល្មើសផ្សេងៗ
អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសំុដល់ឧត្តមសេនីយ៍ត្រីហេងវុទ្ធីស្នងការនគរបាលខេត្តកំពង់ចាមវីតាត្រួតពិនិត្យឡើងវិញ ចំពោះការប្រើអំពើសង្សារយ៉ាងព្រៃផ្សៃ មកលើកបុគ្គលដែលជាអ្នកសារព័ត៌មាន។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់បន្ត្រីជំនាញចុះស៊ើបអង្កេតរឿងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងនៃស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment