របាយការណ៍ច្បាស់ដូចថ្ងៃ ចំឡែកមន្ត្រី ថាចាំចុះស៊ើបសិន ថាពិតមិនពិត ស្មានតែគ្រាន់ឥឡូវ អំបិល វគ្គ៣
ម៉ូតូគេចពន្ធនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលអង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ប្រមាញ់ជូនលោក សាត គឹមសាន ស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង គឺជារបាយការណ៍ មួយ ដែលធ្វើអោយ ប៉ះពាល់ ប្រាក់ចំណូល ថវិការបស់រដ្ឋាភិបាល ចំណែក មន្រ្តីគយ ប្រចាំ ខេត្តបាត់ដំបង ប្រហែលជាកំពុងតែដេកលង់លក់ ភ្លេចភ្លាំងថាខ្លួនជាមន្ត្រី ជាប់ដៃបំពេញភារកិច្ច ក្រៅប្រព័ន្ធ បានជាទុកបណ្តោយ អោយក្រុមឈ្មួញ ដឹកជញ្ជូនម៉ូតូគេចពន្ធយ៉ាងអាណាធិបតេយ្យ។
ស្រុកសំពៅលូន៖ រូបភាពម៉ូតូ (ភាគច្រើន ជាយីហោ ហង់ដា ដែលជាកម្មសិទ្ធិបញ្ញា ផ្តាច់មុខក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន NCX ) រត់ពន្ធឆ្លងដែន និងទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន ខេត្តបាត់ដំបង សម្រាប់ទុកចែកចាយបន្តទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត ជាច្រើន យ៉ាងសន្ធឹកសន្ធាប់ម៉ូតូរត់ពន្ធទាំងអស់នោះគឺបាននាំចូលមកតាមច្រករបៀងផ្សេងៗ នៃក្រវ៉ាត់ព្រំប្រទល់ថៃ តើមន្ត្រីគយច្រកភ្នំដី មានអ្វី ពាក់ព័ន្ធ នៅក្នុងរឿងនេះដែលឬទេ ?
តើលោកឧត្តមសេនីយ៍ទោ .សាត គឹមសាន.ស្នងការនគរបាលខេត្តបាត់ដំបងចាត់វិធានយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទ ក្នុងនាមជាមន្ត្រីស៊ីតែប្រាក់ខែ រដ្ឋបណ្តែតបណ្តោយ ឲ្យបទល្មើស គេចពន្ធ ហូរចូលដូចទឹកបាក់ទំនប់
គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃដើម្បីថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយសន្តិសុខជូនប្រជាពលរដ្ឋ ។
បទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ ធ្វើការឆក់ល្វែង មិនបានបំពេញកាតព្វកិច្ច ក្នុងនាមជាមន្ត្រី តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ?
នេះគ្រាន់តែជាការរត់ពន្ធម៉ូតូខុសច្បាប់ ដែលតម្រាបជួរគ្នាឡើងឡានយ៉ាងអាណាធិបតេយ្យ នៅតែមិនដឹង ចុះប្រសិនបើនៅតំបន់នោះរត់ពន្ធបទល្មើសផ្សេងៗ មានដូចជា:
-រត់ពន្ធជួញដូរអាវុធខុសច្បាប់
-រត់ពន្ធគ្រឿងញៀន
-រត់ពន្ធជួញដូរមនុស្ស
តើលោកឧត្តមសេនីយ៍ទោសាត គឹម សានស្នងការ នគរបាលខេត្តបាត់ដំបងយល់យ៉ាងណាវិញ ?
តើឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងចាត់វិធានការយ៉ាងណាក្នុងនាមឯកឧត្តម ជាគណៈមេបញ្ជាការឯកភាព ប្រចាំខេត្តបាត់ដំបង
ឯកឧត្តមអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បញ្ជាមកទើបចាត់ប្រធានការមែនឬ?
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញ ក្នុងការចុះស៊ើបអង្កេតរឿងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment