ពិធីជួបសំណេះសំណាល និងសំម្ដែងការកួរសជាមួយគណៈប្រតិភូឯកអគ្គរដ្ធទូតសាធារណរដ្ធឥណ្ឌូនេសុី ប្រចាំនៅកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោក នួន សារ៉ន អភិបាលខេត្តស្ដីទី អញ្ជើញទទួលជួបសំណេះសំណាល និងសម្ដែងការគួរសមជាមួយគណៈប្រតិភូឯកអគ្គរដ្ធទូតសាធារណរដ្ធឥណ្ឌូនេសុី ប្រចាំនៅកម្ពុជាដែលដឹកនាំដោយ លោកជំទាវ ឡូទី នៀ អាស្រ្ទី អគ្គទីប្រឹក្សាជាន់ខ្ពស់ ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯងអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ធបាលសាលា លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្រីមាតិកាទីចាត់ការ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ បដិសណ្ឋារកិច្ច អាគាររដ្ឋបាលសាលាខេត្ត ។
Post a Comment