កម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេសរបស់សិស្ស នៃសាលាឧត្តមសាស្ត្រកម្ពុជា ស្រុកមង្គលបូរី

 



(បន្ទាយមានជ័យ) ដើម្បីជាការចូលរួម និងគាំទ្រនៅវិស័យអប់រំឱ្យកាន់តែមានភាពរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក សុខ គង់ អគ្គនាយក យូ អេស ខេគ្រុប និងជាតំណាងអគ្គនាយកសាលា ម៉ាត ឃីត ខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេសរបស់សិស្ស នៃសាលា ឧត្តមសាស្ត្រកម្ពុជា ស្រុកមង្គលបូរី ដើម្បីជម្រុញឲ្យសិស្សមានការរីកចម្រើន និងខ្លាហាន ផ្នែកភាសាបរទេស ពិសេសភាសារអង់គ្លេស ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ពិន សេងហាប អភិបាលរងស្រុកតំណាងឲ្យលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងដោយមានការចូលរួមពីលោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងតំណាងសាខានៅតាមបណ្តាឃុំ និងពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ពិធីប្រកួតនេះធ្វើនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។


មានមតិនៃការបើកកម្មវិធីនាឱកាសនោះលោក សុខ គង់ បានលើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមានរបស់លោក លោកស្រី ដែលជាអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងអាណាព្យាបាលនៅពេលនេះ គឺបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាម៉ាយ ឃីត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស។ជាពិសេសផ្នែកភាសាអង់គ្លេសតែម្តង។


លោក បានបញ្ជាក់ថា៖ គោលដៅសាលារបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលសមត្ថភាពមាន ៥យ៉ាងគឺ៖១,ភាពជាអ្នកដឹកនាំ ២,អភិវឌ្ឍន៍ខ្លួន ៣,ភាពជឿជាក់ ៤,ភាពឆ្នៃប្រឌិត និងទី៥,ទំនាក់ទំនងសង្គម។ ជាពិសេសក្នុងគោលបំណងបណ្ដុះ


លោក សុខ គង់ បានបន្តបញ្ជាក់ទៀតថា៖ នៅក្នុងកម្មវិធីនោះដែរយើងឃើញមានសិស្សានុសិស្សជាបេក្ខជន ៦៨នាក់ក្នុងនោះមាន៤កម្រិត បានឡើងបញ្ចេញសមត្ថភាពដោយបាននិទានរឿងជាភាសាអង់គ្លេស ម្តងម្នាក់ៗ ដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភី ក្នុងការបញ្ចេញសមត្ថភាពនោះសិស្សានុសិស្ស គ្រប់កំរិត បានបញ្ហាញពីភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិទានរឿង និងឆ្លើយសំនួរជាភាសាអង់គ្លេស។


លោក ពិន សេងហាប់ និងលោក អ៊ូ សុភាព បានលើកឡើងថា៖ការអបរំនេះគឺជាគោលដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។ លោកក៏បានថ្លែងអំណរគុណដល់អគ្គនាយក យូ អេស ខេគ្រុប ដែលបានសហការរួមចំណែកជួយបណ្តុះបណ្តាលសិស្សនុសិស្ស ដែលជាទំពាំងស្នងឬស្សីអោយមានចំណេះជំនាញពិតប្រាកដដើម្បីយកបំរើជាតិមារុភូមិនាពេលអនាគត ពោល....ជាទំពាំងស្នងឬស្សី៕




















Powered by Blogger.