សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សរុបប្រមាណជាង៤០០នាក់ ផ្ទុះការតវ៉ាឱ្យដកមេបក្សចេញ (មានវីដេអូ )

 


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៣នេះ សមាជិក សមាជិកានៃគណបក្សភ្លើងទៀនប្រមាណជាង៤០០នាក់ មកពីខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងមួយចំនួននៅភ្នំពេញ បានលើកគ្នាមកស្នាក់ការគណបក្សភ្លើងទៀន ដែលស្ថិតនៅផ្ទះលេខ៣២០E0 ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យដកតំណែងប្រធាន -អនុប្រធាន និងអគ្គលេខាធិការចេញពីគណបក្ស ដោយសារកន្លងមកប្រធានគណបក្សប្រកាន់បក្ខពួក មិនគោរពលក្ខន្តិកៈនៃគណបក្ស ចេះតែដកដាក់ស្រេចតែចិត្ត ។



Powered by Blogger.