កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ៥៤ អាណត្តិទី ៣
នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែកត្តិកឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី ៥៤ អាណត្តិទី ៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន សារ៉ន អភិបាលខេត្តស្ដីទី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ដាក់លោក លោកស្រី ប្រធានមន្ទីរ - អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ - អង្គភាពចំណុះរដ្ឋបាលសាលាខេត្តប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំង៣ និងមន្ត្រីពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាប្រជុំអាគារ គ រដ្ឋបាលសាលាខេត្ត។
Post a Comment