អ្នកសារព័ត៌មាន អភិជន កំពុងលូកដៃ សរសេរអត្ថបទ ខ្វះការពិចារណា ដោយខ្លួន មិនដឹងថា រឿងណាត្រូវរឿងណាខុស




រឿងបទល្មើស ក្រុមឈ្មួញរកស៊ីគេងពន្ធម៉ូតូ ឆ្លងដែន នៅជិត អធិការដ្ឋានស្រុក សំពៅលូន ប្រហែល៣០០ម៉ែត្រ ដែលអ្នកសារព័ត៌មាន បានធ្វើសេចក្តីរាយការណ៍ ផ្សាយចេញនៅ

វគ្គ១ទៅ លោកស្នងការ នគរបាលខេត្តបាត់ដំបង

វគ្គ២ ទទួលសេចក្តី បំភ្លឺ ពីស្នងការរង លោក អ៊ឹម កុសល អ្នកនាំពាក្យ របស់ស្នងការដ្ឋានខេត្តបាត់ដំបង ថាកំពុងស្រាវជ្រាវ ថារូបភាពនោះពិតមិនពិត

វគ្គ៣ អង្គភាពអ្នកសារព័ត៌មានយើង រាយការណ៍ផ្ទាល់ទៅ ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

ឯកឧត្តមបានបញ្ជាក់ថាឲ្យតែព័ត៌មានពិតនិងសូមការសហការក្នុងការចុះបង្ក្រាប។

វគ្គ៤ ផ្សព្វផ្សាយព័ត៌មានបន្ថែមទាក់ទិនទៅនឹងម៉ូតូគេចពន្ធខុសច្បាប់ដែលមន្ត្រីអសមត្ថភាពប្រចាំតំបន់ខ្វះការទទួលខុសត្រូវក្នុងនាមជាមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋមិនគោរពបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ។ដោយហេតុបទល្មើសនៅជិតនិងអធិការស្រុកសំពៅលូនប្រមាណជា 300 ម៉ែត្រ។

វគ្គ៥ របាយការណ៍ស្នងការនគរបាលខេត្តបាត់ដំបងធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ យោងលើកឯកសាររបាយការណ៍របស់ស្នងការនគរបាលខេត្តបាត់ដំបង។


អង្គភាពអ្នកសារព័ត៌មានយើងមិនចង់ជជែកវែកញែកជាមួយអ្នកសារព័ត៌មានអភិជនប៉ុន្មានទេ កុំឱ្យគេថាយើងតោងកាលីប ព្រោះអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាអង្គភាពផ្សព្វផ្សាយព័ត៌មានពិតប្រាកដជូនដំណឹងទៅរាជរដ្ឋាភិបាល មិនមែនជាតុលាការកាត់ក្តីនិងដាក់បទបញ្ជាឲ្យមន្ត្រីរាជការតាមបណ្ដាខេត្តនានានិងធ្វើការគោរពប្រតិបត្តិតាមនោះឡើយ។

ហើយសូមបញ្ជាក់ថាអង្គភាពអ្នកសារព័ត៌មានយើង មិនដែលដើរទៅទារលុយគេតាមការចោទប្រកាន់របស់បុគ្គលមួយចំនួននោះដែរ ក្នុងនាមអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈក្រុមសីលធម៌ សុជីវធម៌ព័ត៌មានពិតរហ័សប្រមាញ់រូបភាព ពិតៗ គ្រាន់តែជារបាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាបតែប៉ុណ្ណោះ។

សូមកុំយកមហិច្ឆតារបស់ខ្លួនមកបំផ្លាញគំនិតអ្នកដទៃ កើតមកជាមនុស្សត្រូវរស់ឲ្យមានតម្លៃ សូមកុំធ្វើព័ត៌មាននៅលើកៅអីខ្វះការពិចារណា ដូចពាក្យចាស់លោកតែងពោលថាចេះឯងឲ្យក្រែងចេះគេ មនុស្សយើងមានបទពិសោធន៍ផ្សេងៗគ្នា ក្នុងនាមជាអ្នកសារព័ត៌មានគួរតែផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានលើកស្ទួយ សង្គមជាតិឲ្យរីកចម្រើន ទោះបីអង្គភាពអ្នកសារព័ត៌មានយើងជាអង្គភាពតូចៗក្តី មនុស្សយើងមានតម្លៃស្មើៗគ្នា អ្នកដែលឲ្យតម្លៃគឺខ្លួនឯងសូមអរគុណ។

Powered by Blogger.