ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ

 



(បន្ទាយមានជ័យ) នៅវេលាម៉ោងប្រហែលជាងម៉ោង៧:១០ នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៦ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


យោងតាមប្រភពអ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឈ្មោះ ផល ជុយ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបានជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1A.3939 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចបានបុកជាមួយរថយន្តហាឡិនឌ័រពាក់ផ្លាក់លេខភ្នំពេញ2AW.0863 ដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើតក្នុងល្បឿនលឿនបណ្តាលស្លាប់អ្នកបើកបរម៉ូតូម្នាក់ និងកន្លែងកើតហេតុ។


សាច់ញាតិជនរងគ្រោះបានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានយកកូន៣នាក់ពីជាយដែននៅស្រុកសំពៅលូនខេត្តបាត់ដំបងមកផ្ញើឪពុកម្តាយនៅភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈ ហើយត្រឡប់ទៅរកប្រពន្ធវិញដើម្បីធ្វើទៅប្ររទេសថៃ តែពេលជិះម៉ូតូ នៅពេលយប់ទៅបុកជាមួយរថយន្តហាឡិនឌ័របណ្តាលស្លាប់ នៅនិងកន្លែង។


មន្ត្រីនគរបាលបានប្រាប់ថា៖ក្រោយធ្វើការវាស់វែងគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលស្លាប់ម្នាក់ និងខូចខាតរថយន្តខ្ទេចផ្នែកខាងមុខនិងម៉ូតូខូចខ្ទេចក្រោយវាស់វែងហើយមរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕ ដោយបញ្ញា










Powered by Blogger.