កែទម្រង់ណាក៏ដោយ ត្រូវចាប់ផ្តើមពីខ្លួនឯងជាមុនសិន»
«
ក្រៅពី «ការកែទម្រង់ការប្រឡងជ្រើសរើសមន្រ្តីរាជការ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព» កិច្ចការដែលជាអាទិភាពគន្លឹះមួយផ្សេងទៀត របស់ក្រសួងមុខងារសាធារណៈគឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព»។
ក្នុងរយៈពេលកន្លងមកនេះ យើងបាន និងកំពុងធ្វើរួចជាស្រេចហើយជុំវិញការងារពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន រាប់បញ្ជូលតាំងពីស្មារតីនៃការតាក់តែងអនុក្រឹត្យ «ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ», ការកែលម្អរចនាសម្ព័ន្ធដើម្បីប្រើប្រាស់មន្ត្រីរាជការឱ្យស្របតាមចំណេះ ជំនាញ និងបទពិសោធន៍ ហើយប្រើប្រាស់ឱ្យអស់ពីសក្តានុពល, ការកំណត់និយាមប្រតិបត្តិ ប្រព័ន្ធការងារ និងទម្លាប់ការងារច្បាស់លាស់ រួមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍសមត្ថភាពផ្សេងៗទៀត។
បន្ថែមលើនេះ ជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាននានាជាបន្តបន្ទាប់ដូចអ្វីដែលយើងកំពុងធ្វើនាពេលនេះ គឺជាសកម្មភាពបន្ថែមមួយកម្រិតទៀត ក្នុងគោលដៅជួបប្រតិបត្តិករជាក់ស្តែងដើម្បីជជែកគ្នា ឈ្វេងយល់ពីគ្នា ស្តាប់របាយការណ៍ និងបញ្ហាប្រឈមដោយផ្ទាល់ ហើយស្វែងរកដំណោះស្រាយរួមជាមួយគ្នា។
ដំណើរការទាំងអស់នេះ គឺជាចំណែកការងារតូចៗរួមបញ្ជូលគ្នា ដែលក្រសួងមុខងារសាធារណៈបានចាប់ផ្តើមធ្វើជាបន្តបន្ទាប់រួចមកហើយ ក្នុងគោលដៅឆ្លើយតបទៅនឹងគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ទោះបីជាយើងបានសម្រេចការងារជាច្រើនរួចមកហើយក៏ពិតមែន តែយើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត។
Post a Comment