ក្រសួងមហាផ្ទៃគួរតែដុះក្អែលមន្ត្រីមួយចំនួនតូច នៅខេត្តបាត់ដំបងហើយទាន បទល្មើសជាក់ស្ដែងនៅជិតអធិការស្រុកសំពៅលូន បែរជាឆ្លើយថាមិនដឹងវគ្គ៤
ទីតាំងស្តុកម៉ូតូរត់ពន្ធខាងកេីតក្រោយអធិការដ្ឋាននគរបាលស្រុកសំពៅលូន ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាស្តុកទុកម៉ូតូឆ្លងដែនខុសច្បាប់ដ៏ធំ ចំណែកអធិការស្រុកសំពៅលូនបែរជារកទីតាំងមិនឃើញ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងដាក់ការសង្ស័យថា លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន ហេតុអ្វីបានជានៅរក្សាភាពឈាមស្ងាត់ តើវាំងននខ្មៅនៃបទល្មើសឆ្លងដែន មានអ្វីទាក់ទិនទៅនឹងថ្នាក់ដឹកនាំខេត្តបាត់ដំបង។
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ បានទំនាក់ទំនងទៅឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងតាមប្រព័ន្ធ telegram ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ឱ្យតែជាព័ត៌មានពិតប្រាកដឯកឧត្តមនិងចាត់ប្រធានការចុះបង្ក្រាប ដោយឡែកនៅថ្ងៃទី 4 ខែធ្នូឆ្នាំ 2023 វេលាម៉ោង 7:00 និង 30 នាទីព្រឹកឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា សូមឱ្យក្រុមការងារអ្នកសារព័ត៌មានរួមសហការជាមួយកម្លាំងរបស់ឯកឧត្តមផ្ទាល់ដើម្បីចុះបង្ក្រាប។
អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដែលឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងយកចិត្តទុកដាក់ចំពោះអង្គភាពអ្នកសារព័ត៌មានយើង ក្នុងការផ្សព្វផ្សាយព័ត៌មានពិតនិងធ្វើសេចក្តីរាយការណ៍ជូនប្រមុខថ្នាក់ដឹកនាំ ដើម្បីចូលរួមចំណែក ទប់ស្កាត់បទល្មើសផ្សេងៗនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
តែយ៉ាងណាមិញនៅថ្ងៃទី 3 ខែធ្នូឆ្នាំ 2023 បន្ទាប់ពីក្រុមការងារអង្គភាពរក្សាព័ត៌មានយើងចុះប្រមាញ់ទីតាំងបទល្មើសមានមេខ្លោងឈ្មោះតូនី និងបក្សពួកមួយចំនួនទៀតបានជិះម៉ូតូនិងរថយន្តតាមធ្វើបាបក្រុមការងារអ្នកសារព័ត៌មានយើង បច្ចុប្បន្នភាពអង្គភាពអ្នកសារព័ត៌មានយើងបានដាក់ពាក្យបណ្ដឹងទៅលោកអធិការស្រុកសំពៅលូនរួចហើយគឺនៅល្ងាចថ្ងៃទី 3 ខែធ្នូឆ្នាំ 2023ដដែល។
តែយ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងទទួចស្នើសុំដល់ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមឯកឧត្តមជាថ្នាក់មេបញ្ជាការឯកភាព និងសូមឯកឧត្តមជួយជំរុញពាក់ព័ន្ធនិងអ្នកសារព័ត៌មានត្រូវគេប្រើអំពើហិង្សា។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment