សូមអរគុណចំពោះ ការបំភ្លឺ របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលបំភ្លឺទាំងបំភ្លៃការពិត អង្គភាពសារព័ត៌មានយើងបើមិនពិតមិនហា៊នផ្សាយទេ ខ្លាចថោកដល់អង្គភាព វគ្គ២

 

យោងតាមការ បំភ្លឺ របស់ផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូន

សាធារណៈជន និងបណ្ដាញសារព័ត៌មានដែលបានចុះផ្សាយរឿងអធិការរងក្រុងច្បារមនដោះលែងជនបង្ក ដែលបានពាក់ព័ន្ធក្នុងករណីហឹង្សានៅទីតាំងភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កាលពីថៃ្ងទី ០៩ ខែធ្នូ ឆ្នាំ២០២៣ ។ 

ស្នងការដ្ឋាននគរបាលខេត្តសូមបញ្ជាក់ថាករណីនេះមិនមែនដូចការផ្សព្វផ្សាយព័ត៌មាននោះទេ ជាក់ស្ដែងជនបង្កហេតុ សមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយនិងបន្ដការស្រាវជ្រាវ រីឯជនរងគ្រោះក្នុងអង្គហេតុដែលសមត្ថកិច្ចហៅមកបំភ្លឺក៏បានបញ្ជាក់ថាជនទាំង០២នាក់ មិនមែនជាអ្នកបង្កហេតុក្នុងព្រឹត្ដិការណ៍នោះទេនិងបានស្នេីសុំសមត្ថកិច្ចបន្ដស្រាវជ្រាវស្វែងរកជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់។ 

ចំពោះករណីខាងលេីសមត្ថកិច្ចនគរបាលសំណូមពរ ឲ្យមានការសហការនិងស្វែងរកការផ្ដល់ព័ត៌មានជាក់លាក់មុននិងធ្វេីការផ្សព្វផ្សាយអ្វីមួយប្រាកដ..,។


អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់បន្ថែមថា អ្វីដែលជារបាយការណ៍របស់លោក សំអាង ផានី អធិការព្រមក្រុងច្បារមន បានធ្វើសេចក្តីរាយការណ៍ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺសុទ្ធតែរឿងបំភ្លៃការពិត។ 

អធិការរងក្រុងច្បារមន បានបោះលែងជនបង្កនៅថ្ងៃទី 13 ពេលព្រឹកខែធ្នូឆ្នាំ 2023 នឹងបានខលមករកជនរងគ្រោះដែលមានលេខទូរសព្ទ 087 888886 ដើម្បីឲ្យទៅជួបក្នុងការដកពាក្យបណ្ដឹងនៅពេលល្ងាច ថ្ងៃខែឆ្នាំដដែល។

បន្ទាប់ពីជនរងគ្រោះសួររកជនបង្កលោកអធិការរងក្រុងច្បារមនបានបញ្ជាក់ថាជនបង្កត្រូវឪពុកម្ដាយធានាដោះលែងទៅបាត់ហើយ នេះបើយោងតាមសម្ដីរបស់ជនរងគ្រោះបានផ្ដល់បទសម្ភាសន៍មកឲ្យក្រុមអ្នកសារព័ត៌មានយើង។

រងគ្រោះមិនបានទៅចង្អល់ជនបង្កដូចអ្វីដែលលោកអធិការក្រុងច្បារមនបំភ្លឺទៅស្នងការនគរបាលខេត្តកំពង់ស្ពឺនោះទេ ឱ្យទៅចង្អល់យ៉ាងណាបើជនបង្កដោះលែងតាំងពីពេលព្រឹកចំណែកពេលល្ងាចទើបជនរងគ្រោះទៅដល់។

ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋធ្វើការឆក់ល្វែងល្មើសនឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ ល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិតើលោកស្នងការចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទ។

ដោយឡែកបន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាពបានខលស្នើសុំ លោកសំអាងផានីអធិការរងក្រុងច្បារមនដែលត្រៀមខ្លួនឡើងជាអធិការ តាមប្រព័ន្ធលេខទូរសព្ទ 087 88 88 86 នៅពេលនេះលេខទូរសព្ទមួយខ្សែនេះបានក្លាយទៅជាលេខអ្នកចិញ្ចឹមមាន់ទៅហើយដោយសារហេតុរយៈពេលដែលអង្គភាពសារព័ត៌មានមិនទាន់ផ្សព្វផ្សាយលេខមួយនេះភ្ជាប់នឹងតេឡេក្រាមដោយមានរូបភាពលោកអធិការរងក្រុងច្បារមន បន្ទាប់ពីបែកធ្លាយជាបន្តបន្ទាប់លោកអធិការក្រុងច្បារមនបានលុបរូបភាពនៅក្នុង telegram ចេញទៅហើយតែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាពកំពុងរង់ចាំមើលថា មន្ត្រីដែលល្មើសបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិដូចជាលោកអធិការរងក្រុងច្បារមនអាចរក្សាតួនាទីមុខតំណែងបានដែរឬទេ សុភាសិតលោកតែងពោលថាទុកក៏មិនចំណេញបើដកចេញក៏វាមិនខាត នេះជាសុភាសិតចាស់ៗបច្ចុប្បន្នភាពគេប្រើពាក្យថាទុកក៏មិនចំណេញដកចេញចំណេញជាងដោយសាររដ្ឋមិនចាំបាច់បើកប្រាក់ខែឲ្យ។



អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺនិងដោះស្រាយជួយរកយុត្តិធម៌ជូនជនរងគ្រោះដោយក្តីអនុគ្រោះ ហ្នឹងចាប់ជនបង្កនិងបក្សពួកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

 ហើយនៅក្នុងនោះដែលអង្គភាពអ្នកសារព័ត៌មានយើងទទួចស្នើសុំ ដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញដើម្បីចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ សូមឯកឧត្តមបណ្ឌិតទទួលនូវការគោរពពីយើងខ្ញុំពីចម្ងាយ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគរាជ

Powered by Blogger.