ករណីចងកសម្លាប់ខ្លួន (ភេទទី៣) សភាពហើមស្អុយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង
(ព័ត៌មានបឋម) មានករណីចងកសម្លាប់ខ្លួន ភេទប្រុស(ភេទទី៣) សភាពហើមស្អុយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
សាកសពត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ម៉ោង រិទ្ធីមុន្នីវង្ស ភេទប្រុស(ខ្ទើយ) អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់ព្កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
យោងតាមការសាកសួរបំភ្លឺឈ្មោះ កៅ ចំរើន ភេទប្រុស អាយុ៦៣ឆ្នាំ ត្រូវឪពុករបស់(សព) បានឲ្យដឹងថា៖ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី កូនប្រុសរបស់គាត់បានខលទៅសួរគាត់ថា ម៉េចបានខលទៅបងប្រុសរបស់វាមិនចូល គាត់បានប្រាប់ថាវាទៅទិញឥវ៉ាន់នៅផ្សារថៃបន្ទាប់មកវាក៏បិតទូរស័ព្ទ រហូតដល់ម៉ោង ១៦ នឹង០០នាទី ទើបខ្លួនបានមកផ្ទះដែលកូនរស់នៅកន្លែងកើតហេតុដើម្បីដាក់បាយឆ្កែ និងចំនីសត្វនៅខាងក្រៅផ្ទះតែមិនបានគោះទ្វារផ្ទះទេព្រោះកូនរបស់ខ្លួនទម្លាប់បិតទ្វារនៅក្នុងផ្ទះ ទើបដាក់បាយឆ្កែ រួចត្រឡប់ទៅវិញ រួចខលទូរស័ព្ទចូលកូនរបស់គាត់តែវាមិនលើក។
លោក បានបន្តថា៖ រហូតដល់ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៨ និង២០នាទី គាត់មកដាក់បាយឆ្កែម្តងទៀតមានធុមខ្លិនស្អុយទើបស្រែកហៅកូនហើយគោះទ្វារ តែមិនលឺឆ្លើយ ទើបរកក្មួយអោយជួយគាស់ទ្វារចូលទៅក្នុងផ្ទះ ពេលគាស់ចូលទៅឃើញកូនរបស់ខ្លួនយកខ្សែរភ្លើងចងក នៅហ្នឹងទ្វារបន្ទប់ដេករបស់វាស្លាប់បាត់ហើយ។សូមបញ្ជាក់ថា កូនរបស់គាត់ពីមុនមកធ្លាប់រកចងក ម្តងរួចមកហើយ។
តាមការត្រួតពិនិត្យស្រាវជ្រាវ របស់មន្រ្តីជំនាញជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ វង្សសារ អធិការរងក្រុងសិរីសោភ័ណ និងលោកវេជ្ជបណ្ឌិតកោសល្យវិច្ច័យក្រុង ការពិនិត្យលេីសាកសពសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារចងកស្លាប់ខ្លួនឯងពិតប្រាកដមែន។ និងបានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕
Post a Comment