ទុក្ខជាន់ទុក្ខឡានជូនម្តាយមីងទៅពេទ្យ មិនទាន់បានទៅដល់ផង ជួបគ្រោះថ្នាក់តាមផ្លូវឡានបែកកង់រ៉េចង្កូតបុ.ករបងផ្ទះប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកNissan navara មួយគ្រឿងងធ្វើដំណើរក្នុងល្បឿនលឿន ស្រាប់តែបែកកង់ក្រោយរ៉េចង្កូតទៅបុកផ្ទប់របងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យរថយន្តរងការរួញស្រុញមួយកំណាត់មុខ ហើយម្តាយមីងដែលមានជំងឺស្រាប់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាពភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខបុរី ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដែលជួបគ្រោះថ្នាក់ខាងលើម៉ាក NISSAN NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល2B-8596 រងការខូចមួយកំណាត់មុខទាំងស្រុង និង កំពិតចំហៀងផ្នែកខាងស្តាំ ។
តាមប្រភពពីសាច់ញាតិរបស់ម្ចាស់រថយន្តបានប្រាប់អោយដឹងថា នៅមុនកើតហេតុ ម្ចាស់រថយន្តបានបើករថយន្ដទៅយកម្តាយមីងនៅស្រុកកៀនស្វាយ ដែរមានជម្ងឺចុកពោះ (ពកក្លន) ឬជំងឺ Hernie ក្នុងគោលបំណងមកព្យាបាលនៅពេទ្យម្តុំព្រែកតាទែន។ ដោយម្តាយមីងគេងសម្រាកនៅកៅអីខាងក្រោយ និងម្តាយចាស់ម្នាក់ទៀតអង្គុយនៅកៅអីខាងមុខ ។
តាមប្រភពខាងលើបានបន្តថា ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមានបញ្ហាបែកកង់ក្រោយខាងឆ្វេង បណ្តាលឲ្យរថយន្តរ៉េចង្កូតមកខាងស្តាំទៅបុ.កផ្ទប់របងផ្ទះប្រជាពលរដ្ឋទុកចោល ពេញទំហឹង បណ្តាលអោយរថយន្តរងការខូចខាតស្រុញមួយកំណាត់មុខទាំងស្រុង និងក្រពិតមួយចំហៀងខាងស្តាំ ផ្ទុះពោងសុវត្ថិភាព និងបែកកាងកង់ក្រោយទាំងពីរ ។ ដោយឡែករបងផ្ទះបាក់អស់១ផ្ទាំងផងដែរ ។ នៅក្នុងហេតុការណ៍នោះដែរ បានបង្កឲ្យអ្នកជម្ងឺនៅក្នុងរថយន្ដមានអាការៈកាន់ធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព ភ្លាមៗ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានព្យាយាមទំនាក់ទំនងរកម្ចាស់ផ្ទះ ដើម្បីចចារសងការខូចខាត និងជួសជុលរបងជូនម្ចាស់ផ្ទះវិញ ។
Post a Comment