ក្រសួងមហាផ្ទៃចេញលិខិតបង្គាប់ការចាត់តាំងក្រុមការងារចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ ការអនុវត្ត និងភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ

 

បន្ទាយមានជ័យ: ក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំ នៃមន្ត្រីរាជការចំនួន ១០រូប នៃក្រសួងមហាផ្ទៃ ឲ្យចុះទៅបំពេញ បេសកកម្មនៅខេត្តបន្ទាយ មានជ័យ ដើម្បីចុះ សិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ ការអនុវត្ត និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

 នេះបើយោងតាមលិខិតបង្គាប់ការចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលរស្មីញូវទទួលបាន។ លិខិតបង្គាប់ការនេះ ចុះហត្ថលេខាដោយលោក អ៊ុ ម៉ារ៉ា រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ។ 

បើតាមឯកសារបានឲ្យដឹងថា ក្រុមការងារនឹងជួបសម្ភាសន៍ជាមួយប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ 

 លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ , អភិបាលរងខេត្តចំនួន ១០រូប , សមាជិកក្រុម ប្រឹក្សាខេត្ត , លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិអភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕





Powered by Blogger.