គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញ រយៈពេល២ថ្ងៃ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំនៅកម្ពុជា បានចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានីភ្នំពេញ។


មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។


របៀបវារៈនៃមហាសន្និបាតវិសាមញ្ញនេះ ត្រូវបានគេបង្ហើបថា អាចមានការបញ្ចូលសមាជិកថ្មីបន្ថែមទៀត នៅក្នុងគណៈកម្មាធិការកណ្តាល ការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ៕







Powered by Blogger.