អង្គភាព ស៊ីអេចអ ធីវីអនឡាញសូម បញ្ចេញមតិ និងសូមឲ្យ នាយករដ្ឋមន្រ្តីថៃ មេត្តា ត្រួតពិនិត្យសកម្មភាព(គណបក្សកាវក្លៃ) លូកដៃរឿងនយោបាយ នៅកម្ពុជា ខុសពីច្បាប់ អន្តរជាតិ វគ្គ១

 

សន្តិភាព : បន្ទាប់ពីបានឃើញ និងយោងខ្លឹមសារ របស់ សមាគមសារព័ត៌មានសុក្រឹតបានដាក់សំណើមួយតាមរយៈស្ថានទូតថៃ ដើម្បីស្នើដល់លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ ឱ្យត្រួតពិនិត្យមើលសកម្មភាព (គណបក្សកាវក្លៃ) របស់ថៃ ដែលកំពុងធ្វើសកម្មភាពគាំទ្រ និងបណ្តុះបណ្តាលដល់ ក្រុមចលនានយោបាយខុសច្បាប់ និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

អង្គភាព ស៊ីអេចអ ធីវីអនឡាញសូម បញ្ចេញមតិ និងសូមឲ្យ នាយករដ្ឋមន្រ្តីថៃ មេត្តា ត្រួតពិនិត្យសកម្មភាព(គណបក្សកាវក្លៃ) លូកដៃរឿងនយោបាយ នៅកម្ពុជា ខុសពីច្បាប់ អន្តរជាតិ វគ្គ១



តាមច្បាប់ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ។ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ។

សមាគមសារព័ត៌មានសុក្រឹតចាត់ទុកថា ចំពោះសកម្មភាពនយោបាយ របស់ គណបក្សកាវក្លៃ ហាក់បីដូចជាកំពុងធ្វើសកម្មភាពឲ្យប៉ះពាល់ដល់នយោបាយការទូតរវាង ប្រទេសកម្ពុជា-ថៃ ទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយជាខ្លាំងជាពិសេស ធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឲ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំង រដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន៕


អង្គភាព អ្នកសារព័ត៌មានយើង សង្ឃឹមថាឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងចាត់មន្ត្រីជំនាញ ក្នុងការចុះស៊ើបអង្កេត រឿងនេះ ដើម្បីកុំឲ្យមានការភាន់ច្រឡំ រវាងគ្នា និងគ្នា សូមបញ្ជាក់ផងដែរថា អង្គភាព ស៊ីអេចអ ធីវីអនឡាញ មានវត្តមាន នៅលើទឹកដីថៃ រយ:ពេលជាងពីរឆ្នាំមកហើយ ហើយក៏មិនដែលធ្វើអ្វីខុសនិង វិជ្ជាជីវៈក្រមសីលធម៌ នៃរបបសារព័ត៌មាន នោះដែរ ។

ដើម្បីរក្សា សេចក្ដីសុខ សន្តិភាព នៃលទ្ធិប្រជាធិបតេយ្យ រវាងប្រទេសនីមួយៗ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តម នាយករដ្ឋមន្ត្រីនៃប្រទេសថៃនិងចាត់វិធានការតាមច្បាប់ ដោយក្តីអនុគ្រោះមិនតែប៉ុណ្ណោះអង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសថៃដែលកំពុងដឹកនាំ នាវាសន្តិភាពឆ្ពោះទៅរកគោលដៅនៃសន្តិភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ផ្សព្វផ្សាយព័ត៌មាន សន្តិភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើន សូមអរគុណ។




















Powered by Blogger.