កិច្ចប្រជុំលើកទី ១៤ របស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ប្រជុំលើកទី ១៤ របស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធអាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ រដ្ឋាភិបាលសាលាខេត្ដមណ្ឌុលគិរី ។
Post a Comment