លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្ត អាចរួចផុតពី ACU ដែលឬទរ?វគ្គ៣
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ យើងបានទទួល ឯកសារដែលក្រុមការងាររបស់ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹងលោកអាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្ត អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ក្នុងឋានៈដែលមន្ត្រីក្រោមឱវាទនាំគ្នាផ្ដិតមេដៃប្ដឹង ទៅថ្នាក់ដឹកនាំនៃក្រសួងដែនដី ដែលមានឯកឧត្តម សាយសំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី នីតិកាលទី ៧ឆ្នាំ ២០២៣
ពាក់ព័ន្ធទៅនិង រឿងពុករលួយ បើយោងតាមពាក្យ បណ្តឹង របស់មន្ត្រីក្រោមឧវាទបាបញ្ជាក់ថា : កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយនិយាយ ថាពួកគាត់ចុះវាល់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រី ក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី (ដំណើរការយឺតយ៉ាវ) នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី
បន្ទាប់ពីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានទទួលពាក្យបណ្ដឹង តាមរយៈឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី បានចេញលិខិតលេខ ៤០៨២ ដនស/អរប ចុះថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣ ជម្រាបមកឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ: កម្មវត្ថុចុះត្រួតពិនិត្យ ស្ថានភាពមន្ត្រី និងការអនុវត្តការងាររបស់មន្ទីរដែនដី រូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័
យោងលិខិតចុះថ្ងៃទី ៤ តុលាឆ្នាំ ២០២៣របស់មន្ត្រីន័យមន្ទីររៀបចំដែនដី រួមរាជកម្មសំណង់និងសុរិយោដី ដែលបានបង្ហោះតាមបណ្ដាញសារព័ត៌មាន
.សេចក្តីមានចែងនិងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តមអភិបាល ជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ប្រតិភូចុះពិនិត្យស្ថានភាពមន្ត្រី និងការអនុវត្តការងាររបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣
ដោយពាក្យចាស់លោកពោលថាបើទុកមិនចំណេញដកចេញចំណេញជាង បើកឱកាសទុកឱ្យមន្ត្រីជំនាញផ្សេងៗធ្វើការតាមជំនាញនិងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ សាងភាពកក់ក្តៅក្នុងនាមជាមន្ត្រីអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាសិក្សាអត្ថបទនៃពាក្យបណ្ដឹងដែលសារព័ត៌មានយើងបានផ្សព្វផ្សាយ នៅចំណុចខាងលើទាក់ទិនទៅនឹងរឿងពុករលួយដែលមន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹង ទៅក្រសួងដែនដី សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ សម្ដេចអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចាត់វិធានការចំពោះលោក អាង ណារិទ្ធ ប្រធានមន្ទីរខេត្តបន្ទាយមានជ័យដោយក្តីអនុគ្រោះ យោងលើយុទ្ធសាស្ត្របញ្ចកោណរបស់សម្ដេចអធិបតី ដែលបានដាក់ចេញ រយៈពេលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំរុញដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ទៅលើទឹកដីអច្ឆរិយៈ នៃកម្ពុជាអរគុណសន្តិភាព៕
Post a Comment