ឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ទទួលផែនគ្រឿងញៀនប្រចាំខេត្ត កណ្តាល ហ៊ានចុះបង្ក្រាប ទីតាំង KTV Galaxy 142ដែលឬទេ? វគ្គ២
ផ្សាយចេញនៅថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2023 បើយោងតាមវីដេអូអង្គភាព CHRTV online ទទួលបាន ពិតជានឹកស្មានមិនដល់ ចំពោះមន្ត្រីនគរបាលមួយចំនួនតូច ដែលកំពុងបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីធ្វើការឆក់ល្វែងបណ្ដែតបណ្ដោយ ឱ្យមានព្រឹត្តិការណ៍ប្លែកៗកើតឡើងជាបន្តបន្ទាប់ដូចជាល្បែងស៊ីសងគ្រប់ប្រភេទ រីកដុះដាលដូចផ្សិត មិនតែប៉ុណ្ណោះអ្វីដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសនោះ គឺឧក្រិដ្ឋជនផលិតគ្រឿងញៀនជួញដូរនិងចែកចាយដែលជាជំងឺមហារីកដ៏ធំបំផុត តើពេលណាទើបថ្នាក់ដឹកនាំនាខេត្តនីមួយៗអាចវះកាត់បាន ។
ដោយឡែកយើងក្រឡេកឃើញថា ម្ចាស់ទីតាំង galaxy ktv 142 ដែលមានទីតាំងស្ថិតនៅភូមិព្រែកសឹង ឃុំសំពៅលូន ស្រុកកោះធំខេត្តកណ្ដាល បានបើកទទួលភ្ញៀវយ៉ាងរាក់ទាក់បំផុត មិនថាជនជាតិវៀតណាម ចិន រួមទាំងខ្មែរផងដែរ នាំគ្នាចូលមកពពាក់ពពូនសេពគ្រឿងញៀន យ៉ាងអាណាធិបតេយ្យដោយមិនរំខានដែលសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច ។
លោកឧត្តមសេនីយ៍ត្រីគង់ ស៊ីដន ស្នងការរងខេត្តកណ្ដាលទទួលផែនគ្រឿងញៀនចាត់វិធានការយ៉ាងណាវិញចំពោះទីតាំង ចែកចាយគ្រឿងញៀន នៅក្នុង galaxy ktv 142 ដែលជាចំណុចក្តី នៃភារវកម្មផ្សេងៗ ដែលកំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សន្តិសុខសង្គម ក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ យោងតាមគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ តើលោកគង់ ស៊ីដន ដែលជានគរបាលយុត្តិធម៌ទទួលផែនគ្រឿងញៀននិងជាមន្ត្រីជំនាញ ដែលមានបទពិសោធន៍ខ្ពស់ហ៊ានចុះបង្ក្រាបទីតាំង galaxy ktv 142 ដែរឬទេ?
យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំទៅឯកឧត្តម គង់ សោភ័ណអភិបាលខេត្តកណ្ដាលនិងជាមេបញ្ជាការឯកភាព ខេត្តមេត្តាចាត់វិធានការក្នុងការចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនខុសច្បាប់ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ល្មើសនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដោយក្តីអនុគ្រោះ។
ហើយអង្គភាពយើងសង្ឃឹមថា និងចាប់ម្ចាស់ galaxy ktv 142 មកផ្ដន្ទាទោសតាមច្បាប់ជាធរមានដោយមិនមានការលើកលែង។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការស្ដីទីនគរបាលជាតិ សូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះបង្ក្រាបទីតាំងប្រើប្រាស់សែបគ្រឿងញៀនដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលរួមនិងអង្គភាព CHRTV online សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការក្តៅ ចំពោះបុគ្គលដែលពាក់ព័ន្ធ មានម្ចាស់ galaxy ktv 142 ជាអាទិ៍ ដោយក្តីគោរព
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment