តើ galaxy ktv 142 ពិតជាមានខ្នងបង្អែកដ៏រឹងមាំមែនឬ ? បានជាអាជ្ញាធរមូលដ្ឋានមិនហ៊ានចុះបង្ក្រាបគ្រឿងញៀនវគ្គ៣
ផ្សាយ ចេញនៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២៣
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយទាក់ទិនទៅនឹង galaxy ktv 142 បង្កប់ដោយ ក្រុមសេពថ្នាំញៀនប្រព្រឹត្តបទល្មើសផ្សេងៗនៅក្នុង galaxy ktv 142 មកដល់រយៈពេលនេះអាជ្ញាធរប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់។
ដោយឡែកយើងក្រឡេកឃើញថា ម្ចាស់ទីតាំង galaxy ktv 142 ដែលមានទីតាំងស្ថិតនៅភូមិព្រែកសឹង ឃុំសំពៅលូន ស្រុកកោះធំខេត្តកណ្ដាល បានបើកទទួលភ្ញៀវយ៉ាងរាក់ទាក់បំផុត មិនថាជនជាតិវៀតណាមចិនរួមទាំងខ្មែរផងដែរ នាំគ្នាចូលមកពពាក់ពពូនសេពគ្រឿងញៀន យ៉ាងអាណាធិបតេយ្យដោយមិនរំខានដែលសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិចនេះសរ បញ្ជាក់ឲ្យឃើញថា: ម្ចាស់ទីតាំងខាងលើពិតជាមានខ្នងបង្អែកមិនមែនតូច ហើយក៏មិនដឹងថាពាក់ផ្កាយប៉ុន្មាននោះដែរ សូម្បីតែលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រស្នងការនគរបាលខេត្តកណ្ដាល ដែលជាមន្ត្រីអនុវត្តច្បាប់នៅតែរក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មាន CHRTV online ពិតជាមានចម្ងល់ខ្លាំងណាស់ ទាក់ទិននឹងមន្ត្រីជំនាញដែលជាសមត្ថកិច្ចប្រចាំតំបន់ ឬមួយក៏ទុកឱកាសឲ្យ galaxy ktv 142 បំផ្លាញវត្ថុតាងអស់ហើយទើបប្រតិបត្តិការក្នុងការចុះត្រួតពិនិត្យ។
តែនេះគ្រាន់តែជាការសណ្ឋានរបស់អង្គភាពអ្នកសារព័ត៌មានយើងតែប៉ុណ្ណោះ ពីព្រោះរយៈពេលកន្លងមក តាមការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពយើងមានដូចជា:
អង្គភាព CHRTV online
អង្គភាព Read news TV
អង្គភាព ប្រមាញ់ជាយដែន
បានផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងរឿង ជនជាតិវៀតណាមបីនាក់ផលិតជួញដូរចែកចាយគ្រឿងញៀននៅស្រុកកៀនស្វាយខេត្តកណ្ដាល យោងតាមរបាយការណ៍សម្ងាត់របស់លោកព្រំសំណាងអធិការស្រុកកៀនស្វាយ រយៈពេលកន្លងមក ត្រូវបានមន្ត្រីមួយចំនួនតូចក្លែងសក្កីកម្មពីបទល្មើសផលិតចែកចាយ គ្រឿងញៀនទៅជាបទល្មើសផ្សេង ដែលធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ យ៉ាងធ្ងន់ធ្ងរ ហើយអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ថ្នាក់ដឹកនាំនិងចាប់ម្ចាស់ galaxy ktv 142 មកផ្ដន្ទាទោស តាមច្បាប់ និងអនុវត្តតាមអភិក្រមទី 5 របស់សម្ដេចបិតាសន្តិភាព ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តម នាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារបទល្មើសគ្រឿងញៀន សូមមេត្តាចាត់វិធានការតាមច្បាប់ ក្នុងការចុះបង្ក្រាបបទល្មើស
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលរួមនិងអង្គភាព CHRTV online សូមសំណូមពរដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការ ចំពោះបុគ្គលដែលពាក់ព័ន្ធ មានម្ចាស់ galaxy ktv 142 ជាអាទិ៍ ដោយក្តីគោរព។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment