កីឡាករ Dave Leduc បញ្ជាក់ក្តីរំភើបក្នុងការត្រៀមជួបសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា

 កីឡាករ Dave Leduc ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់ Lethwei នៃប្រទេសមីយ៉ាន់ម៉ា គ្រោង នឹងជួបសម្តេចធិបតីហ៊ុនម៉ាណែតនាវេលាថ្ងៃស្អែកទី២វិច្ឆិកានេះ នៅមុនពេលដែលស្តេចប្រ ដាល់មីយ៉ាន់ម៉ារូបនេះ ត្រៀមនឹងជួបប្រកួតជាមួយកីឡាករមេដាយមាសស៊ីហ្គេមកម្ពុជាលោក ព្រំសំណាង។ 

ស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ មកដល់ប្រទេសកម្ពុជាវេលាយប់ម៉ោង១១យប់ថ្ងៃទី១វិច្ឆិកា ខណៈការប្រកួតប្រដាល់ក្នុងសង្វៀន Town នឹងគ្រោងធ្វើនៅថ្ងៃទី៥វិច្ឆិកា។ ថ្លែងក្នុងបណ្តាញ សង្គមរបស់ខ្លួន, កីឡាករ Dave Leduc បានបញ្ជាក់ថា លោកមានកិត្តិយសណាស់ក្នុងការជួប ជាមួយសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅថ្ងៃទី២វិច្ឆិកា។

សម្តេចធិបតីហ៊ុនម៉ាណែតបានថ្លែងបញ្ជាក់មុននេះថា សម្តេចរីករាយក្នុងការត្រៀមជួបជា មួយស្តេចប្រដាល់ប្រទេសមីយ៉ាន់ម៉ានោះ។

លោក Dave Leduc បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ទៀតថាលោកមានមោទនភាព ជាខ្លាំងដែលសម្តេចបានចាប់អារម្មណ៍លើក្បាច់គុណបុរាណរបស់លោកព្រំសំណាង។ លោក Dave Leduc និយាយសន្យាថានឹង «បង្ហាញផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យដល់ពិភពលោក»។

កីឡាប្រដាល់រវាងលោកព្រំសំណាងជាមួយនឹងលោក Dave Leduc នឹងធ្វើតែក្នុងមួយទឹករយៈ ពេល៩នាទីដោយអ្នកទាំង២ នឹងប្រដាល់ដោយមិនពាក់ស្រោមដៃហ្គង់ឡើយនៅក្នុងការប្រ កួតថ្ងៃទី៥វិច្ឆិកាខាងមុខនេះ។

Powered by Blogger.