ទីតាំងល្បែងសុីសងតាមអនឡាញនិងបៀរការ៉ាត មួយកន្លែង បើកដំណើរការយ៉ាងរលូន ក្នុងខណៈមន្ត្រីមូលដ្ឋានមិនហ៊ានចុះបង្ក្រាប វគ្គ២

 

រាជធានីភ្នំពេញ ÷ទីតាំងល្បែងសុីសងតាមអនឡាញ លំដាប់ការស៊ីណូ មួយកន្លែង បើកទទួលភ្ញៀវ ខ្មែរ ចិន ចូលលេងយ៉ាងគគ្រឺក គគ្រេង ដោយមិនរំខានដែនសមត្ថកិច្ច ប្រចាំតំបន់ ដែលមានទីតាំង ស្ថិតនៅ ផ្ទះលេខ P117/P115/P113 ស្ថិតនៅតាមបណ្តោយផ្លូវ KB05 ក្នុងបុរីកំបូល២ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 


គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ មិនអាចអនុវត្តបាននូវខណ្ឌកំបូលបានទេ ដោយសារមន្ត្រីមួយចំនួញតូចកំពុងបើកដៃឲ្យមានបទល្មើសខុសច្បាប់ជាច្រើនដូចជាល្បែងស៊ីសងជាដើម។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា លោក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល រាជធានីភ្នំពេញ មិនហ៊ានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះ ប្រហែលជាបានផ្អែមមាត់ផ្អែមក ហើយមើលទៅបានជាទុកបន្តើយឲ្យរីកដូចផ្សិត នៅពេលខាងមុខនឹងកើត ក្លាយជាជំងឺមហារីក។


ក្នុងនាមជាមន្ត្រីមូលដ្ឋានបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែង តើឧត្តមសេនីយ៍ឯក ជួនណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ មានចំណាត់ការយ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការ ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់នៅខណ្ឌកំបូលដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.