នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ភ្នំពេញ៖ រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំកិច្ចប្រជុំប្រុងប្រៀបការរៀបចំពិធីសំណេះសំណាល, បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយសដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍-ពិការ និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើកដំបូងជូនយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ និងគ្រួសារយោធិនពលី-មរណៈឆ្នាំ២០២៣ នាពេលខាងមុខ។
សមាសភាពចូលរួមមាន ស្នងការ-ស្នងការរង, នាយ-នាយរង ខុទ្ទកាល័យ, ការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ៕
Post a Comment