លោក ពេជ្រ រដ្ឋា ជាអ្នកចម្រៀង ដែលសម្តេចតេជោ ហ៊ុន សែន ពេញចិត្តនូវទឹកដមសំឡេង បានទទួលមរណភាពហេីយដោយគ្រោះថ្នាក់ចរាចរណ៍

 

រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់តារាចម្រៀងសម្លេងផ្អែម លោក ពេជ្រ រដ្ឋា បងប្អូនមហាជនអាចនឹងស្គាល់លោកហើយ ដោយលោកតែងតែបំពេរពុកម៉ែប្អូនតាមរយៈចម្រៀងភ្លេងការ បុរាណសម័យ ពោលគឺតារាចម្រៀងរូបនេះ មិនដែលធ្វើអោយពុកម៉ែបងប្អូនខកបំណងនោះ។

ប្រាកដណាស់ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែក្រុមគ្រួសាររបស់តារាចម្រៀងរូបនេះ បានបង្ហោះពីរូបភាពតារាចម្រៀងរូបនេះជួបគ្រោះថ្នាក់ចរាចរណ៍ ដោយនិយាយរៀបរាប់ថា «ខ្ញុំបាទ ត្រូវជាប្អូនប្រុសរបស់បង ពេជ្រ រដ្ឋា សូមប្រកាសជាសាធារណៈ ពេលនេះគាត់បានជួបគ្រោះថ្នាក់បា.ត់ប.ង់ជីវិ.តបាត់ទៅហើយ ខ្ញុំពិតជាទទួលយកមិនបានទេ សូមឱ្យវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគិតិភពផងចុះ បើបងប្អូនទាក់ទងមក FB ឬ Chat គាត់មិនតប សូមទាក់ទងតាមលេខគាត់ចុះ និងមានបងប្អូនខ្ញុំជាអ្នកទទួល»។


តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព បងថ្លៃរបស់លោក ពេជ្រ រដ្ឋា បានប្រាប់ឱ្យដឹងថា «តារាចម្រៀងលោក ពេជ្រ រដ្ឋា បានបា.ត់ប.ង់ជីវិ.តដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហើយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៨យប់ឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣»។


បើតាមប្រភពពីបងថ្លៃ បានបន្តថា «ហេតុការណ៍មួយនេះ លោកពិតជាមានការសោកស្តាយជាខ្លាំង ដោយបានបា.ត់ប.ង់សមាជិកគ្រួសារមួយនេះ»។


ចំពោះហេតុការណ៍មួយនេះ លោកបានបន្តថា «យប់ថ្ងៃទី២៨ ខែវិច្ឆិកា លោក ពេជ្រ រដ្ឋា ត្រូវទៅច្រៀងអោយកម្មវិធីគេ ហើយពេលកំពុងតែធ្វើដំណើរត្រឡប់មកវិញនោះ ស្រាប់តែជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ។ ហើយលោកពុំទាន់ដង្ហើមប្អូននោះឡើយ ព្រោះពេលដែលលោកទៅដល់កន្លែងកើតហេតុ នៅក្នុងខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតលោកនោះ ប្អូនលោកបានបា.ត់ប.ង់អាយុជីវិ.តបាត់ទៅហើយ ពោលគឺដំណឹងមួយនេះ ក្រុមគ្រួសាររបស់លោកពិតជាពិបាកនឹងទទួលយកខ្លាំងណាស់»។

បើតាមការរៀបរាប់របស់បងថ្លៃ បានបន្តថា «មកដល់ចំណុចកើតហេតុ គឺប្អូនលោកបានដួលម៉ូតូ ដោយម៉ូតូរបស់ប្អូនលោកអូសជាច្រើនម៉ែត្រ ហើយករណីនេះ លោកពុំទាន់អាចជម្រាបបាននៅឡើយទេថា តើអាចមកសត្វរត់ចូល ឬប្រការមួយអោយប្រាកដ? គឺបានត្រឹមតែអាចជម្រាបជូនថា ប្អូនលោកបានដួលម៉ូតូ រហូតដល់បា.ត់ប.ង់ជីវិ.តនៅនឹងកន្លែងកើតហេតុ»។

គួរបញ្ជាក់ផងដែរថា នាពេលនេះ ស.ពរបស់លោក ពេជ្រ រដ្ឋា បានធ្វើឡើងនៅស្រុកកំណើតរបស់លោក ហើយដំណឹងមួយនេះ ពិតជាមានការសោកស្តាយជាខ្លាំង ព្រោះថា ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មច្ចុរាជបានឆ.ក់យកជីវិ.តតារាចម្រៀងរូបនេះបាត់ទៅហើយ។

គួររំលឹកដែរថា តារាចម្រៀងលោក ពេជ្រ រដ្ឋា បានប្រឡូកក្នុងវិថីសិល្បៈដំបូងកាលពីឆ្នាំ ២០១៦ ដោយលោកមានកេរ្តិ៍ឈ្មោះបោះសម្លេងតាមរយៈបទ «បណ្តែតក្បួនលេង» ដែលលោកបានធ្វើការបកស្រាយចម្រៀងឆ្លើយឆ្លង រហូតទទួលបានការគាំទ្រមកដល់សព្វថ្ងៃ។ លុះមកដល់ឆ្នាំ២០១៧ លោកក៏បានប្រឡូកក្នុងវិថីសិល្បៈពេញមុខពេញមាត់ ដោយលោកច្រៀងតាមកម្មវិធីគេផ្សេងៗ ហើយក៏ទទួលបានការគាំទ្រជាហូរហែផងដែរ៕




Powered by Blogger.