កាន់តែល្បីហើយ ទីតាំងល្បែងសុីសងតាមអនឡាញនិងបៀរការ៉ាត លំដាប់កាស៊ីណូមួយកន្លែង បើកដំណើរការយ៉ាងរលូន ឬមន្ត្រីមូលដ្ឋានត្រូវថ្នាំសណ្ដំអស់ទៅហើយវគ្គ១


រាជធានីភ្នំពេញ ÷ទីតាំងល្បែងសុីសងតាមអនឡាញ លំដាប់ការស៊ីណូ មួយកន្លែង បើកទទួលភ្ញៀវ ខ្មែរ ចិន ចូលលេងយ៉ាងគគ្រឺក គគ្រេង ដោយមិនរំខានដែនសមត្ថកិច្ច ប្រចាំតំបន់ ដែលមានទីតាំង ស្ថិតនៅ ផ្ទះលេខ P117/P115/P113 ស្ថិតនៅតាមបណ្តោយផ្លូវ KB05 ក្នុងបុរីកំបូល២  ខណ្ឌកំបូល  រាជធានីភ្នំពេញ។ 


យោងតាមសម្ដីរបស់ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ និងមានភ្ញៀវ ខ្មែរ និងចិន ជាច្រើននាក់ ចូលលេង យ៉ាងគក្រឹកគគ្រេង ដោយមិនញញើតមន្ត្រីមូលដ្ឋានសូម្បីតែបន្តិច

តើលោក  ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល មានចំណាត់ការយ៉ាងណាវិញចំពោះទីតាំងល្បែងស៊ីសងខាងលើ ល្មើសនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ហ្នឹងល្មើសបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិក្នុងនាមជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋមានការឆក់ល្វែង។


តើឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាល រាជធានីភ្នំពេញមានចំណាត់ការយ៉ាងណាវិញចំពោះទីតាំងបនល្បែងខាងលើ ឬមួយទុកបណ្ដោយឱ្យរីកដូចផ្សិត តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថាឧត្តមសេនីយ៍ឯកជួនណារិននិងចាត់វិធានការចុះបង្ក្រាបជាមិនខាន។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







Powered by Blogger.