ការស៊ើបអង្កេតស្រាវជ្រាវឈានដល់បង្ក្រាបករណីសញ្ចារកម្មចំនួន៤ទីតាំងក្នុងខណ្ឌច្បារអំពៅរកឃើញជនរងគ្រោះ១៥នាក់ គឺជាការអនុវត្តទិសដៅទី៤ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ!


នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី នគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន  សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន៤ទីតាំង រកឃើញជនរងគ្រោះ១៥នាក់ និងជនសង្ស័យជាស្ត្រីចំនួន៣នាក់។ ប្រតិបត្តិការនេះ គឺជាការអនុវត្តទិសដៅទី៤ «ការជួញដូរមនុស្សគ្រប់ទម្រង់»ក្នុងចំណោមទិសដៅទាំង៦ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមមគ្គទេសន៍ សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ យោងតាមព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖

១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់(ស្រី)។

២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៤នាក់ (ស្រី)។

៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់(ស្រី) និងជនសង្ស័យ១នាក់(ស្រី)។

៤-ហាងម៉ាស្សាកោសជប់(៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់ (ស្រី) និងជនសង្ស័យ១នាក់ (ស្រី






Powered by Blogger.