សូមថ្លែងអំណរគុណអាជ្ញាធរសង្កាត់អូរជ្រៅដែលបានសម្របសម្រួលរឿងពលរដ្ឋ៤៤គ្រួសារ រវាងលោក តាន់ គឹមរឹទ្ធិ ពាក់ព័ន្ធរឿងរ៉ាវ បិទរំលោភយក ផ្លូវសាធារណៈ
ប៉ោយប៉ែត÷ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរសង្កាត់អូរជ្រៅ ដឹកនាំដោយលោក វ៉ា ជឹមណារ៉េត បានចុះពិនិត្យបច្ចុប្បន្នភាពទីតាំងបិតរំលោភយក ផ្លូវសាធារណៈ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ ថ្លែងថា ប្រជាពលរដ្ឋប្រមាណ២០នាក់ តំណាង៤៤គ្រួសារ ស្នើសុំឲ្យអាជ្ញាធរជួយសម្របសម្រួលឲ្យលោក តាន់ គឹមរិទ្ធិ ដោះដែកដែលផ្សាភ្ជាប់ពីលើផ្លូវកំពស់២.៥មែត្រ ចេញពីលើផ្លូវវិញ ព្រោះទើស ដឹកអីវ៉ាន់ចេញចូលមិនកើត បង្កការលំបាក ទើបដាក់ពាក្យទៅរដ្ឋបាលក្រុងឲ្យជួយដោះស្រាយ។
លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បញ្ជាក់បន្ថែមថា កាលមុនលោក តាន់ គឹមរិទ្ធិ បិទផ្លូវ តែទំលុះដីកម្មសិទ្ធិរបស់ខ្លួនបើកផ្លូវបណ្តោះអាសន្នសិនឲ្យពលរដ្ឋប្រើប្រាស់ ព្រោះធ្វើការសាងសង់អគារ តែប្រជាពលរដ្ឋតវ៉ា រហូតដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរ បានសម្របសម្រួលប្រជាពលរដ្ឋ និងលោកតាន់ គឹមរិទ្ធិ ដើម្បីបើកផ្លូវវិញ តែសុំដាក់រនាំងដែកពីលើផ្លូវកំពស់ពីរម៉ែត្រកន្លះ(២.៥មែត្រ) ដើម្បីការពារផ្លូវបេតុង ទប់ស្កាត់រថយន្តធន់ធំចេញ.ចូល បំផ្លាញផ្លូវបេតុង ក៏មានការស្រុះស្រួល ព្រមព្រៀងគ្នាទាំងសងខាងរួចហើយដែរ។ ស្រាប់តែមានការចុះផ្សាយតាមបណ្តាញសង្គមព័ត៌មានថា មានការបិទផ្លូវទៀត តែការចុះមកពិនិត្យជាក់ស្តែង គឺមិនមានការបិទផ្លូវអ្វីទៀតឡើយ ឃើញតែរនាំងដែកនៅពីលើផ្លូវកំពស់២.៥ម៉ែត្រការពាររថយន្តធំចូលប៉ុណ្ណោះ ដែលប្រជាពលរដ្ឋស្នើសុំឲ្យដោះចេញ។
ត្រង់ន័យលោកចៅសង្កាត់អូរជ្រៅបញ្ជាក់ និងថ្លែងប្រាប់សារព័ត៌មាន មិនដូចអ្វីដែលមានក្នុងកម្មវត្ថុ ក្នុងពាក្យសុំជួយអន្តរាគមន៍របស់ប្រជាពល៤៤គ្រួសារ " កម្មវត្ថុ៖ សំណើរសុំជួយចាត់វិធានការលើលោក តាន់ គឹមរិទ្ធិ សារជាថ្មី ដែលបំភាន់ភ្នែកអាជ្ញាធរ និងមហាជន ដែលយកផ្លូវ សាធារណៈរបស់រដ្ឋមកគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍បុគ្គលផ្ទាល់ខ្លួនដដែល" ។
ពាក្យលោកចៅសង្កាត់ថា " ស្រាប់តែមានការចុះផ្សាយតាមបណ្តាញសង្គមព័ត៌មានថា មានការបិទផ្លូវទៀត តែការចុះមកពិនិត្យជាក់ស្តែង គឺមិនមានការបិទផ្លូវអ្វីទៀតឡើយ ឃើញតែរនាំងដែកនៅពីលើផ្លូវកំពស់២.៥ម៉ែត្រការពាររថយន្តធំចូលប៉ុណ្ណោះ ដែលប្រជាពលរដ្ឋស្នើសុំឲ្យដោះចេញ" ។
សូមបញ្ជាក់ថា សារព័ត៌មានគឺជាក្រដាសប្រាក់តែ១ ជាមួយអាជ្ញាធរ (សារព័ត៌មានរូបម្ខាងនៃក្រដាសប្រាក់ អាជ្ញាធរ រូបម្ខាងនៃក្រដាសប្រាក់ )។
គួររំលឹកផងដែរ តាមពាក្យសុំអន្តរាគមន៍របស់ពលរដ្ឋ ៤៤គ្រួសារ ចូលទៅសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ ៖ សូមគោរពជូនលោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត តាមរយៈលោកមេភូមិសាមគ្គីមានជ័យ លោកចៅសង្កាត់ប៉ោយប៉ែត ។ កម្មវត្ថុ សំណើរ សុំជួយចាត់វិធានការលើលោក តាន់ គឹមរឹទ្ធិ សាជាថ្មីដែលបានបំភ័ណ្ឌភ្នែកអាជ្ញាធរនិងមហាជនដែលយកផ្លូវសាធារណ:របស់រដ្ឋមកគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនដ៍ដែល។ តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទនាងខ្ញុំទាំងអស់គ្នា មានកិត្តិយសសូមគោរពជម្រាបជូនលោកអភិបាលក្រុងដ៍ខ្ពង់ខ្ពស់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ពលរដ្ឋ៤៤គ្រួសារចំនួនពីរលើកកន្លងមក ស្នើសុំអន្តរាគមន៍ គោរពជូនលោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ពាក្យបណ្ដឹងលើកទី១ នៅអំឡុងឆ្នាំ២០១៩ ស្នើសុំអោយលោក តាន់ គឹម រឹទ្ធិ បើកផ្លូវសាធារណៈ ដែលត្រូវបានបិទយកផ្លូវសាធារណៈនោះប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនមិនអាចបើកផ្លូវបានត្រូវអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំនៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះពលរដ្ឋ៤៤គ្រួសារបានដាក់បណ្ដឹងជាលើកទី២ ទើបលោកតាន់គឹមរឹទ្ធចេញធ្វើសន្និសិទ្ធកាសែត ផ្ដិតរូបភាពបិទផ្លូវសាធារណៈនេះគឺគ្រាន់តែជាការបំភាន់ភ្នែកអាជ្ញាធរ និងសាធារណ:ជនប៉ុណ្ណោះ ព្រោះជាក់ស្ដែងផ្លូវសាធារណៈមួយខ្សែនេះមានប្រជាពលរដ្ឋរស់នៅជុំវិញរាប់សិបរយគ្រួសារត្រូវដែលបានឆ្លងកាត់ មិនបានដូចចិត្ដនោះទេ ព្រោះផ្លូវមួយខ្សែរនោះមានបួនច្រកចេញហើយត្រូវបាន លោក តាន់ គឹមរឹទ្ធិ ធ្វើបិទទ្វារ ចំនួនបីច្រក និងមួយច្រកទៀតដាក់ប៉ារ៉ាស់ ដែលរំខានដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋរាប់រយគ្រួសារក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ថ្មីៗនេះប្រជាពលរដ្ឋ សាទរ ការអនុវត្តរបស់រដ្ឋបាលក្រុងប៉ោយប៉ែតដែលបេីកយុទ្ធនាការ រំដោះផ្លូវសារធារណៈ និងកាត់សំយ៉ាប ឈានដល់៨០ភាគរយ រឿងខាងលេីនេះ មហាជនលេីកឡើងថា អាជ្ញាធរក្រុងគួរគិតគូអោយស៊ីជ្រៅ។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment