កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ ស្ដីពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តមណ្ឌលគិរី



ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង និងលោកចាន់រតនា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចគោលការណ៍ណែនាំពាក់ព័ន្ធនានានិងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មេបញ្ជាការ មេបញ្ជាការង កងកម្លាំងទាំង៣ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាប្រជុំអាគារ គ រដ្ឋបាលសាលាខេត្ត។











Powered by Blogger.