អនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

 


កំពង់ឆ្នាំង៖ អនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង វេលាម៉ោង ២១:០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោក វរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៤/២០២៣ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ចេញដោយលោក សោម វីរៈ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

លទ្ធផលឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ស៊ិន អ៊ិក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យក:(គ្មាន)។

 បច្ចុប្បន្នជនត្រូវចោទខាងលើត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។

Powered by Blogger.