មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានរៀបចំពិធីជូនប័ណ្ណដល់ជនមានពិការភាព
នៅរសៀលថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកស្រី វិន ស៊ី ធួន អភិបាលខេត្តស្ដីទី បានអញ្ជើញជាធិបតី ក្នុងពិធីប្រគល់ប័ណ្ណជូនដល់ជនមានពិការភាព ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ខេត្តមណ្ឌលគិរី ដោយមានអញ្ជើញពីសំណាក់ លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី លោកស្រីអភិបាលរង ក្រុង /ស្រុកទាំង៥ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជនមានពិការភាពជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅសាលាប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឥណ្ឌលគិរី។
Post a Comment