បុណ្យកឋិនទានសាមគ្គី វត្តរាជនិវេសសនាអារាមព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ប្រជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសព្រមទាំងម្ចាស់វេណទាំង ១៤បានស្រុះស្រួលមូលមតិគ្នាជាឯកឆន្ទបង្កើតបានជាអង្គ កឋិនទានសាមគ្គីដើម្បីដង្ហែទៅវេរ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តរាជនិវេសនារាមព្រះពន្លា ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយកម្មវិធីក៏បានរៀបចំទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនានាថ្ងៃទី១៨.១៩ ខែវិច្ឆិកាឆ្នាំ២០២៣។
ព្រះអង្គគ្រូ យឿន សាមឿតព្រះចៅអធិការ វត្តព្រះពន្លាបានមានសង្ឃដីកាបញ្ជាក់ថាបុណ្យកឋិនទានមហាសាមគ្គីដែលបានប្រព្រឹត្តឡើងក្នុងឱកាសនេះគឺជាទីដ៏ប្រសើរវិសេសវិសាលមួយ ផុសចេញពីទឹកចិត្តដិតជាប់នូវ បសាទសទ្ធា យ៉ាងក្លៀវក្លាសាមីជនដោយប្រាជ្ញាជា អសង្ខារិកជ្រះថ្លា របស់យើងទាំងអស់គ្នាជាម្ចាស់ដើមទានប្រធាន មានចេតនាឲ្យផុសចេញជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនាហើយ ពុទ្ធបរិស័ទទាំងអស់បានចំណាយទ្រព្យធនកសាងឲ្យកើតជាបុណ្យនេះឡើង។ គោលបំណងសំខាន់ៗ ដូចជាសម្តែងការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះករុណាគ្រប់ព្រះអង្គ លោក លោកស្រី មន្ត្រីរាជការពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបាននិមន្តនិងអញ្ជើញចូលរួមក្នុងពិធីនេះ អាចធ្វើឲ្យទាំងអស់នេះមានក្តីរីករាយឥតឧបមារកអ្វីមកបដិការឲ្យសមនឹងព្រះទ័យទឹកចិត្តដ៏សប្បុរសនេះបានទេ មានតែមហាកុសលផលបុណ្យសង្ឃទាន ទង្វើដ៏ល្អនិងកម្មវិធីបុណ្យនេះសូមព្រះករុណាគ្រប់ព្រះអង្គ លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ផ្លាស់ចេញ បណ្ដេញចោលនូវបាបកម្មប្រចាំកាយ ស្រាយទុក្ខសោករោគាព្យាធិឧបទ្រពចង្រៃ ក្ស័អស់រលីងចេញពីសន្តាន សុំភពប្រសព្វជួបប្រទះទៅនឹងជ័យជម្នះគ្រប់ប្រការនិង សួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កុំបីក្លាយទៅជា បការៈដទៃឡើយ។គួរបញ្ជាក់ថាបច្ច័យដែលទទួលបានក្នុងអង្គកឋិនទានសាមគ្គីនេះសរុបជាប្រាក់ខ្មែរចំនួន៤៨ ៩០០ ០០០ សរុបជាប្រាក់បាតថៃចំនួន ១២៨២០នឹងប្រាក់ដុល្លារអាមេរិកចំនួន២១០។
បញ្ចប់នៃកម្មវិធីបុណ្យនេះព្រះអង្គ គ្រូ យឿន សាមឿតបានផ្ដួចផ្ដើមឡើងនៃការប្រណាំងទូកខ្នាតចំណុះ២២នាក់ដើម្បីទទួលយកពាននិងថវិកាក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែនាឆ្នាំ២០២៣នេះដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយក្រៃលែង៕
Post a Comment