នេះហើយជីវិតដែលបញ្ជាក់ពីសង្គមបច្ចុប្បន្ន ទោះបីសារព័ត៌មានខំផ្សព្វផ្សាយប៉ុណ្ណា ក៏មិនអាចឈ្នះតាវ៉ែនតា នៅលោកខាងលិច វគ្គ១៥

 


សំណុំរឿង គ្រឿងញៀន ដែលសមត្ថកិច្ចស្រុកកៀនស្វាយ សហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្ត ចុះបង្ក្រាបទីតាំង ផលិតនិងជួញដូរ គ្រឿងញៀននៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១

រុក្ខវិថីនាងនួន គ្រិះស្ថាន១១D កៀនស្វាយខេត្តកណ្តាល ។


ឧក្រិដ្ធជនជនជាតិវៀតណាមផលិតគ្រឿងញៀននិងជួញដូរមានស្ថានទម្ងន់ទោស បែរជាតុលាការកាត់ក្តី ពីបទបំផ្លាញសារធាតុញៀននិងប្រើប្រាស់ទៅវិញ អំណាចតាវ៉ែនតារបស់លោកខាងលិច ពិតជាពូកែស័ក្តិសិទ្ធ អាចបញ្ជាខ្មោចមកកិនម្សៅបាន ពិតជាមិនធម្មតាមែន ។


បើយោងតាមសាលក្រមរបស់តុលាការរយៈពេលកន្លងមក កាត់ក្តីជនជាតិឡាវម្នាក់ដែលចែកចាយគ្រឿងញៀនឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាត់ក្តីជនជាតិចិនចំនួនពីរនាក់ឲ្យជាប់គុក២២ឆ្នាំ ដោយឡែកឧក្រិដ្ឋជនជនជាតិវៀតណាមផលិតគ្រឿងញៀននៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បើយោងតាមវត្ថុតាង គួរតែជាប់គុកមួយជីវិត ។


មេរៀនជីវិតអាចបញ្ជាក់ពីរឿងជាក់ស្ដែង ទោះបីអង្គភាពអ្នកសារព័ត៌មានយើងខំផ្សព្វផ្សាយលាតត្រដាងរឿងពិតយ៉ាងណាក្តី ក៏បានត្រឹមតែផ្សព្វផ្សាយប៉ុណ្ណោះ តែអ្វីដែលជាចម្ងល់រាប់លានសំណួររបស់ប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនិងមន្ត្រីរាជការមួយចំនួនធំ ដែលកំពុងតែ រងាៗខ្វះភាពកក់ក្តៅ ដោយសារតែថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ នៅតែរក្សាភាពសៀមស្ងាត់ឬអង្គភាពអ្នកសារព័ត៌មានយើង ផ្សព្វផ្សាយរយៈពេលកន្លងមកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មិនទាន់ទទួលបានព័ត៌មាន ពិតមួយនេះ ទើបធ្វើឱ្យមន្ត្រីមួយចំនួនតូចដែលប្រព្រឹត្តបទល្មើស ថ្កើននិងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ថ្កើននិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចបិតា សន្តិភាព ថ្កើននិង យុទ្ធសាស្ត្របញ្ចកោណរបស់សម្ដេចអធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


បច្ចុប្បន្នភាពប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់កំពុងដាក់ការសង្ស័យថា: ឧក្រិដ្ឋជនជនជាតិវៀតណាមដែលផលិតចែកចាយគ្រឿងញៀននៅស្រុកកៀនស្វាយ ត្រូវបានដោះលែងឲ្យនៅក្រៅសំណាញ់ច្បាប់ តែគួរឱ្យស្ដាយអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់លោកប្រធានមន្ទីរពាន់ធនាគារខេត្តកណ្ដាលបាន។

តែយ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងនិងព្យាយាមផ្សព្វផ្សាយបន្តទៅទៀត ទោះបីមានសម្ពាធយ៉ាងណាក្តី ហើយអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា:

  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

 សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចបិតាសន្តិភាព ថ្ងៃណាមួយលោកនឹងបានទទួលនូវព័ត៌មានពិតមួយនេះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.