រឿងលោកប៉ូលីសផ្កាយពីរ ម្នាក់ និងបក្ខពួក ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការឃាត់ខ្លួនមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួកមួយចំនួនទៀត ពីបទបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។
ក្រោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ចាប់និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) រួចមក, ជនត្រូវចោទទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕
គួបញ្ជាក់ផងដែរ៖ ឃាត់ខ្លួន ប៉ូលីសផ្កាយពីរ ម្នាក់ និងបក្ខពួក៤នាក់ទៀត បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
Post a Comment