ឧត្តមសេនីយ៍ផ្កាយមាស១ ទទួលផែនគ្រឿងញៀនខេត្តកណ្ដាល មានជោគ វាសនា យ៉ាងណាចំពោះ ការបង្ក្រាបគ្រឿងញៀននៅស្រុកកៀនស្វាយ វគ្គ១១

ផ្សាយចេញនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២៣ ដោយ នាគរាជ

យុទ្ធសាស្ត្រឆ្លើយដាក់គ្នាក្នុងការដោះសារយករួចខ្លួនរបស់មន្ត្រីនៅក្នុងខេត្តកណ្ដាល ទាក់ទិនទៅនឹងរឿងឧក្រិដ្ឋជនគ្រឿងញៀនជនជាតិវៀតណាមចំនួន 3 នាក់ ទាំងផលិតទាំងចែកចាយ នៅតែរក្សាភាពស្ងៀមស្ងាត់  ចំពោះមន្ត្រីដែលពាក់ព័ន្ធនៅក្នុងសំណុំរឿង ឧក្រិដ្ឋជនគ្រឿងញៀននេះ  តើឯកឧត្តមអភិសន្តិយល់យ៉ាងណា?

តែយ៉ាងណាមិញ ឧត្តមសេនីយ៍ត្រីគង់ស៊ីដនស្នងការរងនគរបាលខេត្តកណ្ដាលទទួលផែនគ្រឿងញៀន  ត្រូវមានទំនួលខុសត្រូវយ៉ាងណាចំពោះឧក្រិដ្ធជនគ្រឿងញៀនជនជាតិវៀតណាមចំនួន 3 នាក់នេះក្នុងនាមជាមន្ត្រីទទួលផែនគ្រឿងញៀន (ដូចពាក្យចាស់លោកពោលថាទុកក៏មិនចំណេញដកចេញចំណេញជាង) យ៉ាងណាមិញក៏ចំណេញរឿងប្រាក់ខែរដ្ឋនោះដែរ។



បើយោងតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិនីតិកាលទី  ៧ ឆ្នាំ២០២៣ នេះបានបញ្ជាក់យ៉ាងច្បាស់ថា........


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងតែតាមដានដោយយកចិត្តទុកដាក់ អង្គុយជជែកវែកញែកគ្នាតាមហាងកាហ្វេនានា ខ្សឹបៗៗវត្ថុតាងដែលសារព័ត៌មានផ្សព្វផ្សាយច្បាស់ៗដូចថ្ងៃ ឱ្យឯកសារទាំងនោះជ្រុះរបូតតាមផ្លូវមមុនហ្នឹង ទៅដល់ដៃតុលាការក្នុងការកាត់ក្តី តើឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាមចំនួនបីនាក់ត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ? ហើយតើលោកមន្ត្រីដែលពាក់ព័ន្ធឃុបឃិតគ្នាជាប្រព័ន្ធក្នុងការបិទសំណុំរឿងអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ? 


ករណីបង្ក្រាបគ្រឿងញៀន របស់អធិការស្រុកកៀនស្វាយ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យក៏ក្រើកមេឃរំជួយព្រះធរណី ជនជាតិវៀតណាមវាទីផលិតគ្រឿងញៀនយ៉ាងអនាធិបតេយ្យ ត្រូវបានបង្ក្រាបនៅថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023 នេះបើយោងតាមរបាយការណ៍សម្ងាត់របស់លោកអធិការស្រុកកៀនស្វាយ។


តើការកាត់ទោសរបស់តុលាការសាលាដំបូងខេត្តកណ្ដាល  ទាក់ទិនទៅនឹងឧក្រិដ្ឋជនផលិតគ្រឿងញៀនមានទោសទាន់យ៉ាងណាឬមួយជាច្បាប់អនុវត្តមានស្តង់ដាពីរ។

យោងតាមដីការ បង្គាប់ឲ្យឃុំខ្លួន លេខ ៣២២០ ដកឃខ និងដល់លេខ ៣២២២ ដកឃខ ចុះថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023 ចៅក្រមស៊ើបសួរហត្ថលេខានិងត្រា ពេជ ម៉ារ៉ែន  ។

តែយ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់ចៅក្រមស៉ើបសួរ ពេជ ម៉ារ៉ែន សាលាដំបូងខេត្តកណ្ដាលបាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕






Powered by Blogger.