បុរសម្នាក់បានស្លាប់ដោយបើកឡានដឹកដីក្រឡាប់ធ្លាក់ទឹក



(បន្ទាយមានជ័យ) ​បុរសម្នាក់បើកឡានដឹកដីបានជួបគ្រោះអកុសលដោយក្រឡាប់ធ្លាក់ពីលើខ្នងអាងឈ្លក់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចម្ងាយ១៥០ម៉ែត្រ ចំណុចលើខ្នងអាងគ្រុឌខាងលិចសំណង់បង្ហៀរទឹកភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ អ៊ុច ចែម ហៅ តាពងទា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិម្រាន់ ឃុំជាំក្ររៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ជនរងគ្រោះខាងលើមកស្នាក់នៅស៊ីឈ្នួលដឹកដីអោយគេ ដំបូងឡើយជនរងគ្រោះបើកបរឡាន ម៉ាក ហ៊ីន (Hino ) ពាក់ផ្លាកលេខ ភ្នំពេញ 3B.2876។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះបានបើកឡានដឹកដីពេញមកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតក្រឡាប់ធ្លាក់ពីលើខ្នងអាង ចូលក្នុងទឹក បណ្តាលអោយឈ្លក់ទឹកស្លាប់ នៅក្នុងកាប៊ីនរថយន្តតែម្តង រថយន្តខូចផ្នែកខាងមុខធ្ងន់ សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រ​ពៃណី៕








Powered by Blogger.