ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋតើការអនុវត្តច្បាប់យ៉ាងណាវិញហេតុអ្វីបានជាល្បែងស៊ីសងខុសច្បាប់ រីកដូចផ្សិត បើកដំណើរការបានយ៉ាងរលូន
ស្រុកកោះធំ :បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលព័ត៌មានបឋមពីប្រជាពលរដ្ឋដែលរស់នៅ ស្រុកកោះធំបានបញ្ជាក់និងផ្ញើវីដេអូដែលប្រមាញ់បានពីរក្រុមញៀនល្បែង ប្រជល់មាន់ នៅចំណោះស្ពានលេខ 48និង 49 ស្រុកកោះធំខេត្តកណ្ដាល ដែលកំពុងដំណើរការយ៉ាងពេញទំហឹង ពោរពេញទៅដោយល្បែងស៊ីសងខុសច្បាប់ តើក្រសួងមហាផ្ទៃមានអារម្មណ៍យ៉ាងណាដែរ?
លោកសៅ រចនា នាយប៉ុស្តិ៍នគរបាលព្រែកថ្មីស្រុកកោះធំ កំពុងតែទទួលការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តើរឿងនេះនឹងទៅជាយ៉ាងណា ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋល្មើសនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ល្មើសនឹងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះវីដេអូដែលប្រជាពលរដ្ឋបានផ្ញើជូនអង្គភាពអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយដើម្បីជូនដំណឹងដ៏រាជរដ្ឋាភិបាលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសទៅទៀតនោះផ្ញើជូនទៅឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលជាពិសេសតែម្ដង។
ការផ្សព្វផ្សាយ របស់អង្គភាពអ្នកសារព័ត៌មានយើងក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះបងៗមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងនាមជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋ តែដោយឡែកចំពោះមន្ត្រីមួយចំនួនតូចដែលកំពុងតែពាក់ឯកសណ្ឋានក្នុងនាមជាមន្ត្រី បែរជាធ្វើការបែបឆក់ល្វែងប្រកាន់បក្សពួកនិយមមិនគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមអភិសន្តិមេត្តាត្រួតពិនិត្យឡើងវិញ
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះគឺអង្គភាពអ្នកសារព័ត៌មានយើង ពិតជាមានចម្ងល់ខ្លាំងណាស់ តើក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ បែរជាធ្វើការឆក់ល្វែងមិនមានទំនួលខុសត្រូវចំពោះតំបន់ដែលខ្លួនគ្រប់គ្រងតើសាកសមជាមន្ត្រីប្រភេទណាទៅវិញ។
-ដូចពាក្យចាស់លោកតែងពោលថាបើទុក្ខក៏មិនចំណេញបើដកចេញចំណេញប្រាក់ខែរដ្ឋ ....មិនតែប៉ុណ្ណោះអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្ដាល និងចាត់វិធានការក្តៅចំពោះមន្ត្រីក្រោមឱវាទ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំតទៅទៀត.
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈរបស់ខ្លួនតែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment