ការបំភ្លឺរបស់លោកអធិការរងស្រុកកៀនស្វាយ ពិតជាបំភ្លឺបានល្អនៅលើក្រដាសសរពិតប្រាកដមែន វគ្គ៧

 


ការបំភ្លឺរបស់លោកអធិការរងស្រុកកៀនស្វាយ ពិតជាបំភ្លឺបានល្អនៅលើក្រដាសសរពិតប្រាកដមែន វគ្គ៧

ផ្សាយចេញនៅថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2023 

ខេត្តភូកេតប្រទេសថៃ : ផ្អែកតាមការបំភ្លឺរបស់លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល អត្តលេខ ៥៨៣៣៣ ឋានៈ អធិការរងទទួលការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា៖

-ចំពោះការចុះផ្សាយខាងលើជាព័ត៌មនមិនពិតទេ ដោយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៥៩នាទី នៅចំណុចខាងមុខផ្ទះសំណាក់ភ្នំធំ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរថយន្ត ០១គ្រឿង ម៉ាកឡិចស៊ីស ពុំស្គាល់ផ្លាកលេខ បើកក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ បានបើកជែងខាងស្តាំបណ្តាលឲ្យប៉ះម៉ូតូក្មួយរបស់ខ្ញុំដួលទៅលើផ្លូវ ស្របពេលនោះក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកកិនក្មួយរបស់ខ្ញុំស្លា..ប់តែម្តង។

 ហើយនៅក្នុងករណីបុកស្លាប់នេះរូបខ្ញុំបាទគឺជាដើមបណ្តឹងទេ ដោយមានភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដូចជា៖

១-ពាក្យបណ្តឹងខ្ញុំបាទចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២

២-ពាក្យសុំដកពាក្យបណ្តឹងរបស់ខ្ញុំបាទចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២

៣-កិច្ចព្រមព្រៀងរបស់ខ្ញុំបាទជាមួយភាគីចុងបណ្តឹងចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

ដោយឡែកចំពោះការចុះផ្សាយថា លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល ជាអធិការរង គឺជាតម្រូវការចាំបាច់របស់អង្គភាព និងថ្នាក់ដឹកនាំ ដោយផ្អែកលើលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់សាមីខ្លួន។ ជាក់ស្ដែង អនុលោមប្រកាសលេខ១៥៥២ប្រក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្កិមន្រ្តីនគរបាលជាតិ ត្រូវបានតែតាំងលោក ប៉ា ច័ន្ទវិសាល ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ គឺមុនកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មិនមែនទើបតែតែងតាំងថ្មីៗនោះទេ។

អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕





អត្ថបទខាងលើនេះគឺជាអត្ថបទ របស់ក្រុមការងារប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលកំពុងតុបតែងខ្លួនឲ្យលោក ប៉ា ច័ន្ទវិសាល អធិការរងស្រុកកៀនស្វាយ តែការតុបតែងខ្លួននោះ គ្រាន់តែជាការសម្ដែងរឹតតែប៉ុណ្ណោះ។



អង្គភាពអ្នកសារព័ត៌មានយើងសូមបើកបង្ហាញឯកសារមួយចំនួនដែលពាក់ព័ន្ធទៅនឹងលោកអធិការរងស្រុកកៀនស្វាយ ហើយកាន់តែពិសេសទៅទៀតនោះសូមផ្ញើទៅដល់ ក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការនគរបាលខេត្តកណ្ដាល អានកំសាន្ត ដូចខាងក្រោម:


ទី១អង្គភាពអ្នកសារព័ត៌មានយើងផ្សព្វផ្សាយព័ត៌មានយោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល លោកហេងផល្លាជាចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តកណ្ដាល។


ទី ២ ប្រសិនបើការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពអ្នកសារព័ត៌មានយើង មិនពិតនោះមានន័យថាលោកហេងផល្លាចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តកណ្ដាល ខ្លែងឯកសារដីកាកោះក្នុងការចោទ ប្រកាន់ លោក ប៉ា ច័ន្ទវិសាល ដែលជាមន្ត្រីស្អាតស្អំ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។


ទី ៣ អង្គភាពអ្នកសារព័ត៌មានជឿជាក់ថាលោកហេងផល្លាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ចេញដីកាយោងលើសំណុំរឿងព្រហ្មទណ្ឌនិងមានមូលដ្ឋានគ្រឹះច្បាស់លាស់ ដោយសារលោកហេង ផល្លា គឺជាអ្នកអនុវត្តច្បាប់ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចស្នើសុំការបំភ្លឺពីលោកចៅក្រមស៊ើបសួរហេងផល្លាបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។

ដោយឡែកការបកស្រាយររបស់លោកអធិការរងស្រុកកៀនស្វាយ នៅថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2023 គឺមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់នោះឡើយ នេះបើយោងឯកសារ របស់លោកដែលបានផ្ដល់ទៅឲ្យអង្គភាពអ្នកសារព័ត៌មានមួយចំនួនតូច ធ្វើការផ្សព្វផ្សាយ គៗជារឿងមួយផ្សេងទៀត តែអង្គភាពយើងមិនចង់វែកញែក ឲ្យច្រើនជាងនេះ ដោយសារអង្គភាពយើង មិនមែនជាតុលាការកាត់ក្តី គ្រាន់តែផ្សព្វផ្សាយព័ត៌មាន លាតត្រដាងរឿងពិត មិនមានបំណងចង់គំនំុអ្នកណាជាសត្រូវ ។


  សូមបញ្ជាក់ផងដែរថាគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី 1 ខែសីហាឆ្នាំ 2022

ដីកាកោះ ឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃទី៦ ខែធ្នូឆ្នាំ២០២២ ចំណែកការទទួលតួនាទីមុខតំណែងនៅថ្ងៃទី 9 ខែកុម្ភៈឆ្នាំ 2023 នេះបើយោងតាមឯកសារផ្លូវការរបស់ក្រសួងមហាផ្ទៃនិងឯកសារបញ្ជាក់បន្ថែមរបស់លោកអធិការរងស្រុកកៀនស្វាយ គឺផ្ទុយពីការពិតទាំងស្រុងតែម្ដង។

ក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ ហេតុអ្វីបានត្រូវ ដល់ការបកស្រាយឲ្យក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការនគរបាលខេត្តកណ្ដាលផ្សព្វផ្សាយជាសាធារណៈក្នុងការបោកប្រាស់ថ្នាក់ដឹកនាំខ្លួនឯង។

អង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

👉សុភាសិតលោកតែងពោលថាដំរីងាប់យកចង្អេរមកបាំង ។

👉ចេះឯងឱ្យក្រែងចេះគេ មុននឹងកវីចាប់ផ្ដើមនិពន្ធ ត្រូវមានមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងការដាក់ចំណងជើងឲ្យបានសមរម្យ ទើបធ្វើឲ្យអ្នកអានមានអារម្មណ៍ថាក្តុកក្តួល។

Powered by Blogger.