ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដូចខាងក្រោម៖

 


👉លោក ជិន ហ៊ុំ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទៅដៅខែបន្ទាប់ ឆ្នាំ២០២៣...អ្នកចូលរួមចំនួន១៧ នាក់ស្រី០៣ នាក់។


👉ស.ស.យ.ក ស្រុកចំការលើ  បានចូលរួម ពិធីបើកការដ្ឋានសម្ពោធផ្លូវកៅស៊ូ ប្រវែង ១២000 ម៉ែត្រ ពីភូមិបុសថ្លាន់ ឃុំស្វាយទាប ទៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ។


👉លោក ឃុន សុវណ្ណរ៉ា ប្រធាន ស ស យ ក ស្រុក និងជាអភិបាលរងស្រុក និងលោក លឿង រ៉ាម៉ូ អភិបាលរងស្រុក អញ្ជើញចូលរួមបុណ្យប្រាំពីរថ្ងៃឪពុកលោក ម៉ៅ ពៅ អនុប្រធាន ស ស យ ក ឃុំល្វេ ។

*សម្ភារៈនិងបច្ច័យ សសយក ស្រុករួមមាន

- អង្ករ ៥០ គីឡូ

- ទឹកត្រី១យួរ

- ទឹកស៊ីវអ៊ីវ១យួរ

- ត្រីខ១យួរ

- មី១កេស

- បច្ច័យចូលបុណ្យចំនួន ២២០,០០០ រៀល

* សម្ភារៈនិងបច្ច័យ ក្រុមប្រឹក្សាឃុំ ស្មៀន និងភូមិ

- អង្ករ ៥០ គីឡូ

- បច្ច័យ ១៦០,០០០ រៀល

*** សរុបរួម អង្ករ ១០០ គីឡូ ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ មី១កេស ត្រីខ១យួរ បច្ច័យ ៣៨០,០០០ រៀល ។


👉 លោក ហេង សាន ប្រធានស.ស.យ.ក បានចាត់តាំង លោក លឹម តេកឡុង អនុប្រធាន ស.ស.យ.ក ឃុំ កោះសូទិន ដឹកនាំក្រុមការងារយុវជន ស.ស.យ.ក វិទ្យាល័យកោះសូទិន ចុះសួរសុខទុក្ខនិងបាននាំយកថវិកាចំនួន:២០ម៉ឺនរៀល ដែលអំណោយថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាឧបត្ថម្ភជូនដល់យុវជន ឈ្មោះ ឃន់ សេងលុយ  ភេទ ប្រុស ជាសមាជិកយុវជនស.ស.យ.ក នៃវិទ្យាល័យកោះសូទិន សម្រាប់ជួយសម្រួលដល់ឈ្មោះ ស៊ាង ម៉េងឃាង ត្រូវជាឪពុកបង្កើតកំពុងសម្រាកព្យាលបាលជម្ងឺនៅមន្ទីរពេទ្យខ្មែរសូវៀត រាជធានីភ្នំពេញ។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល









Powered by Blogger.