លោកប៉ូលីសផ្កាយមួយម្មាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងជោគជាំ បង្កហេតុបណ្តាលយុវនិសិត្សអាយធីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម
តាកែវ៖ ពិតជាមានការសោកស្តាយ និងសោកសង្រេងយ៉ាងពន់ពេកណាស់ ដែលបានបាត់បង់នូវមនុស្សជាទីស្រលាញ់ដែលទើបតែអាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញអាយធី ។
ដែលរឿងរ៉ាវសោកសង្រេងនេះកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧ ជិត៨ យប់ មានរថយន្ត១គ្រឿង ម៉ាកRX-400h ពណ៌ស ពាក់ស្លាកលេខ នគរបាល 2.5346 បើកបរដោយឈ្មោះ ស៊ឹម ជីវ័ន្ត (ដែលគេស្គាល់ថាជាប៉ូលិសផ្កាយ១)បានបើកចេញពីចំណុចផ្សារប៉័ង្កសី ឆ្ពោះមកផ្លូវលំទិសខាងកើតក្នុងស្ថានភាពស្រវឹងជោគជាំនិងល្បឿនយ៉ាងលឿនខ្លាំង រួចក៏បានបុក យុវជន ឈ្មោះ ហៃ សុភ័ណ្ឌ ដែលកំពុងឈប់ម៉ូតូអែបចិញ្ចើមផ្លូវខាងស្តាំ បណ្តាលអោយស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនបង្កក៏បានព្យាយាមបើករថយន្តគេច បានប្រហែ៣គីឡូម៉ែត្រ រថយន្តក៏បានធ្លាក់ចូលស្រែឯម្ចាស់រថយន្តក៏បានគេចខ្លួនបាត់ស្រមោល។ រថយន្តនិងម៉ូតូត្រូវរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ ស៊ីម ជីវន្ត បានចេញលិខិតបំភ្លឺមួយ ដូចមានភ្ជាប់ខាងក្រោម៖
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជំពូកទី ៣ អ្នកបើកបរយានជំនិះ មាត្រា ៩ ល័ក្ខខ័ណ្ឌនៃអ្នកបើកបរយានយន្ត ចំណុចទី១០ ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
មាត្រា ៧៦ ករណីបើកបរយានជំនិះក្នុងពេលស្រវឹងជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅប្រាំមួយ(៦)ខែ រឺ /និង ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅមួយលាន (១.០០០.០០០)រៀល។
មាត្រា ៨២ ករណីបង្កឲ្យស្លាប់ដោយអចេតនាជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀលទៅប្រាំមួយលាន(៦.០០០.០០០)រៀល។ ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំនោមស្ថានភាពដូចខាងក្រោម ៖ បើកបរដោយគ្មានប័ណ្ណ បើបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ បណ្តាលអោយមានស្លាប់មនុស្សច្រើននាក់។ រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។
មាត្រា ៨៣ ករណីបង្កឲ្យមានរបួស ពិការ ឬស្លាប់ដោយចេតនាជនណាបើកបរបង្កអោយអ្នកដទៃមានរបួស ពិការ រឺ ស្លាប់ដោយចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
ប្រជាពលរដ្ឋ និងមហាជិន បានចោទជាសំណួរថា ក្នុងនាមជាមន្ត្រីនគរបាល ដែលអនុវត្តច្បាប់ មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ស្រវឹងហើយបើកបរ បង្កអោយមានវិប្បដិសេរី សម្រាប់គ្រូសារជនរងគ្រោះ ទោះបីមានការដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ស្របឬមិនស្រប តើបុគ្គលប្រព្រឹតអាចរួចពីច្បាប់ដែរឬទេ?
Post a Comment