ការ អនុវត្តន៍ច្បាប់បែបស្តង់ដា ប៉ុន្មាន? សូម្បីតែក្រសួងមហាផ្ទៃដែលជាស្ថាប័នដែលអនុវត្តច្បាប់ ក៏នៅតែរក្សាភាពស្ងៀមស្ងាត់វគ្គ៤
ផ្សាយចេញនៅថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២៣
យោងតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបកស្រាយជូនសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ០៩ ខែ តុលា ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។
ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែង រកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់ ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១ នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ នេះគឺជាការបំភ្លឺរបស់ស្នងការនគរបាលខេត្តព្រៃវែង។
អង្គភាពអ្នកសារព័ត៌មានយើងក៏ដូចជាប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះគឺមន្ត្រីគ្រប់ស្ថាប័នកំពុងតែដាក់សំណួរសួរថា : បទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តមានប្រសិទ្ធភាព ចំពោះមន្ត្រីរាជការ ដែលល្មើសនិងបទបញ្ជា នៅខេត្តព្រៃវែងបានដែលឬទេ? ពិតប្រាកដណាស់ឧត្តមសេនីយ៍ទោឈឿនប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងពិតជាមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏មិនហ៊ានប៉ះទើបអូសបន្លាយមកដល់បច្ចុប្បន្នភាព នៅតែរក្សាស្ងៀមស្ងាត់
តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់ការអនុវត្ត សាងភាពកក់ក្តៅឲ្យប្រជាពលរដ្ឋ មានសុវត្ថិភាព មានសន្តិភាពបែរជាត្រូវមន្ត្រីមួយក្តាប់តូច ដែលជាមន្ត្រីអនុវត្តច្បាប់ថ្កើន ហើយថ្កើនទៀត តើពេលណាទើបបានបញ្ចប់ ឬមួយក៏អនុវត្តច្បាប់មានស្តង់ដាពីរ នេះបើយោងតាមស្ថានភាពជាក់ស្ដែងដែលអង្គភាពនិងមហាជនប្រជាពលរដ្ឋទូទាំងប្រទេសកំពុងមានការងើងរឆ្ងល់។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត មន្ត្រីដែលពាក់ព័ន្ធទាំង ១១ នាក់ពិតជាមិនរួចខ្លួននោះទេ តែមិនដឹងហេតុអ្វីមកដល់ពេល នេះនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលតើចម្ងល់មួយនេះក្រសួងមហាផ្ទៃអាចបកស្រាយជាសារធារណៈបានដែរឬក៏យ៉ាងណា ? ឬក៏ប្រហែលជាមន្ត្រីទាំង ១១ នាក់នោះត្រូវបន្សាបសារធាតុញៀនរួចអស់ទៅហើយ និងចូលបម្រើការងារនៅក្នុងក្របខណ្ឌដដែល?
តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃនិងបកស្រាយរឿងនេះជាមិនខាន ដើម្បីកុំឲ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានការភាន់ច្រឡំ .........ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់៕
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។
Post a Comment