លោកវរៈសេនីយ៍ឯកឡុងសាវុធ ទទួលផែនគ្រឿងញៀនប្រចាំស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាលោកមិនបានដឹងរឿងអីទេ វគ្គ១០


ផ្សាយចេញនៅថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2023  ដោយនាគរាជ

អង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយព័ត៌មាន ទាក់ទិនទៅនឹងរឿងឧក្រិដ្ឋជន ជនជាតិវៀតណាមចំនួន 3 រូបផលិតគ្រឿងញៀននៅស្រុកកៀនស្វាយខេត្តកណ្ដាល តាំងពីវគ្គ ១រហូតដល់ វគ្គ១០  ដែលជាព័ត៌មាន ឆ្លុះបញ្ចាំងពីសន្តិសុខនៅក្នុងសង្គមជាតិ ស្របនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។


តែយ៉ាងណាមិញលោកវរសេនីយ៍ឯក ឡុង សាវុធ បច្ចុប្បន្នភាពជាស្នងការរងខេត្តកណ្ដាល ទទួលផែនគ្រឿងញៀនប្រចាំស្រុកកៀនស្វាយទាំងមូល បានធ្វើបទសម្ភាសន៍ជាមួយអង្គភាពអ្នកសារព័ត៌មានយើង រយៈពេលកន្លងមកលោកបានបញ្ជាក់យ៉ាងខ្លីថាករណីបង្ក្រាបគ្រឿងញៀននៅស្រុកកៀនស្វាយ លោកមិនបានដឹងរឿងនោះទេ។


សំណួរសួរថា : ក្នុងនាមលោកវរសេនីយ៍ឯកទទួលផែនគ្រឿងញៀនប្រចាំស្រុកកៀនស្វាយ ប្រើភាសាថាមិនដឹងអីតើមានប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលប៉ុន្មាននាក់ដែលជឿជាក់លើលោកថាលោកមិនដឹងអី?

ករណីបង្ក្រាបគ្រឿងញៀនដែលជនជាតិវៀតណាមផលិតនិងចែកចាយ ស្ថិតនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង តើសាកសមជាមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋដែរឬទេ? តើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទ?

បើយោងតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិនីតិកាលទី  ៧ ឆ្នាំ២០២៣ នេះបានបញ្ជាក់យ៉ាងច្បាស់ថា........

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំព្រះរាជាណាចក្រកម្ពុជាចាត់វិធានការចំពោះករណីឧក្រិដ្ឋជនជនជាតិវៀតណាមផ្នត់គ្រឿងញៀនដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។


តើជោគវាសនារបស់លោកវរសេនីយ៍ឯកឡុងសាវុធស្នងការរងនគរបាលខេត្តកណ្ដាល ទទួលផែនគ្រឿងញៀនប្រចាំស្រុកកៀនស្វាយអាចរួចផុតពីសំណាញ់ច្បាប់បានដែរឬទេ យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងផ្សព្វផ្សាយព័ត៌មានតាំងពីវគ្គទី 1 រហូតដល់វគ្គ 10 នេះ មិនទាន់មានឯកសារណាមួយដែលបញ្ជាក់ជាផ្លូវការរបស់ក្រសួងមហាផ្ទៃនៅឡើយ ដោយសារសំណុំរឿងនេះស្ថិតនៅមានការបិទបាំងរហូតបែកធ្លាយរូបភាពវីដេអូផ្សេងៗពីអង្គភាពអ្នកសារព័ត៌មានយើង។







អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ ៕




Powered by Blogger.