ស្នងការនគរបាលខេត្តព្រៃវែងបានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈហើយ
ផ្សាយចេញនៅថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2023
ខេត្តព្រៃវែង ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានចេញសេចក្តីប្រកាសជាសាធារណៈហើយបន្ទាប់ពី account facebook ឈ្មោះ អវតារ ស បានផុសផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2023ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ :
ស្នងការខេត្តព្រៃវែងចាប់មន្ត្រីរបស់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដល់ទៅជាង 10 នាក់ ចាប់ពីមន្ត្រីដល់ថ្នាក់ការិយាល័យ ....មិនបញ្ជូនទៅតុលាការបែរជាបញ្ជូនទៅមណ្ឌលបន្សាបទៅវិញ តើស៊ីប៉ុន្មាន? ស្មានថាធ្យូង គឺផេះសោះ ឧត្តមសេនីយ៍ទោ ឈឿនប៊ុនឆន
ដោយឡែកនៅល្ងាចថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2023 ផេកស្នងការនគរបាលខេត្តព្រៃវែងបានចេញសេចក្តីបំភ្លឺព័ត៌មាន ពីការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តព្រៃវែងដែលមានចំនួនជាង 10 នាក់ តែមិនបានបញ្ជាក់ឯកសណ្ឋាននិងតួនាទីឲ្យបានច្បាស់លាស់នោះឡើយ។
អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយការគោរព ចំពោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបំពេញកាតព្វកិច្ច ក្នុងការបម្រើប្រជាពលរដ្ឋ
យ៉ាងណាមិញសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តព្រៃវែង មិនតែប៉ុណ្ណោះអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមច្បាប់ ។
អង្គភាពអ្នកសារព័ត៌មានយើង កញ្ចក់ឆ្លុះកញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment