កក្រើកមេឃទៀតហើយ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន ០១ករណី ដែលប្រព្រឹត្ដនៅចំនួន៥គោលដៅ ដែលនៅក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ។
ក្នុងនោះដែរបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន ០២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ។
កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២១ នាក់ (ស្រី ០៦ នាក់) ជនជាតិខ្មែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕
តែទោះបីយ៉ាងណាក្តី តើម្ចាស់ ktv ស៊ីន ងាយអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ
Post a Comment