តើជោគវាសនារបស់លោក អាង ណារិទ្ធប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យអាចរួចផុតពីការដកតំណែងដែរឬទេវគ្គ២
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួល ឯកសារដែលក្រុមការងាររបស់ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹងលោកអាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្ត អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ក្នុងឋានៈដែលមន្ត្រីក្រោមឱវាទនាំគ្នាផ្ដិតមេដៃប្ដឹង ទៅថ្នាក់ដឹកនាំនៃក្រសួងដែនដី ដែលមានឯកឧត្តមសាយសំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី នីតិកាលទី ៧ឆ្នាំ ២០២៣
លោកអាង ណារិទ្ធប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋតែងតែនិយាយនៅតាមតុកាហ្វេ ទាក់ទិនទៅនឹងចំហាយក្លិនភីភីរហូតមន្ត្រីក្រោមឱវាទទ្រាំលែងបាន តើជោគវាសនារបស់លោកអាង ណារិទ្ធ ហ្នឹងទៅជាយ៉ាងណា ? ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងរង់ចាំមើលថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងចាត់វិធានការចំពោះលោកអាងណារិទ្ធ។
ដោយពាក្យចាស់លោកពោលថាបើទុកមិនចំណេញដកចេញចំណេញជាង បើកឱកាសទុកឱ្យមន្ត្រីជំនាញផ្សេងៗធ្វើការតាមជំនាញនិងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ សាងភាពកក់ក្តៅក្នុងនាមជាមន្ត្រីអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ សម្ដេចអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចាត់វិធានការចំពោះលោកអាងណារិទ្ធ ប្រធានមន្ទីរខេត្តបន្ទាយមានជ័យដោយក្តីអនុគ្រោះ យោងលើយុទ្ធសាស្ត្របញ្ចកោណរបស់សម្ដេចអធិបតី ដែលបានដាក់ចេញ រយៈពេលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំរុញដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ទៅលើទឹកដីអច្ឆរិយៈ នៃកម្ពុជាអរគុណសន្តិភាព៕
Post a Comment